Sponsor
សិស្សសាលាដែលរាំលើតុ ត្រូវបាននាយកសាលា ហៅមកអប់រំ ណែនាំ

វីដេអូដែលបង្ហាញ ពីសិស្សសាលាស្រី ប្រុស រាំលើតុក្នុងថ្នាក់រៀន នៃវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែន បាទី ដែលបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ។ ក្រោយបែកធ្លាយវិដេអូមួយនេះ នាយកសាលា នៃវិទ្យាល័យខាងលើ បានហៅក្មេងៗទាំងនេះ ចូលទីចាត់ការ ដើម្បីណែនាំអប់រំ នេះបើយោងតាមប្រភព ព័ត៌មានលឿននិងរហ័ស តាមរយ ហ្វេសប៊ុកមួយនេះ បានបង្ហាញខ្លឹមសាររៀបរាប់ដូចខាងក្រោម ÷

" ប្អូនស្រីដែលរាំលើតុនៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែន បាទី ត្រូវបានលោកនាយកសាលា ហៅមកអប់រំរួចហើយ *ពួកគេរាំនៅក្រៅម៉ោងសិក្សា(ក្រោយពេលចេញទៅផ្ទះ) សង្ឃឹមថាមិត្តដែលបានshareវីដេអូមុនៗ​ មេត្តាជួយ share ព័ត៌មាននេះបន្តទៀតផង ដើម្បីកុំឲមានការយល់ច្រឡំ"

ទោះបីយ៉ាងនេះក្តី សូមកូនខ្មែរខិតខំរៀនសូត្រ ប្រសើរជាង បង្កទុក្ខព្រួយដល់គ្រួសារ និងអវិជ្ជាសម្រាប់ ខ្លួនឯង និងសង្គម ។

លោកគ្រូនាយកហៅមកណែនាំ

ទស្សនាវីដេអូ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor