
ស្ពានខ្ពស់បំផុតលើពិភពលោក មានកម្ពស់រហូតដល់ ៥៧០ ម៉ែត្រ ត្រូវបានសាងសង់ឆ្លងកាត់ជ្រលងភ្នំ ភ្ជាប់ខេត្ត យូណាន (Yunnan) និងខេត្ត ជីចូវ (Guizhou)របស់ប្រទេស ចិន ។ ស្ពាននោះមានឈ្មោះ ប៉ីប៉ាជាំង (Beipanjiang) មានកម្ពស់ស្មើនឹងអគារ ២០០ ជាន់ កំពុងរៀបចំបញ្ចប់ការសាងសង់ ហើយជាស្ពានខ្ពស់បំផុតលើពិភពលោក ផ្អែកតាមការស្រាវជ្រាវទៅលើស្ពានដែលសាងសង់នៅក្នុងប្រទេសផ្សេងៗ ។
ស្ពាន ប៉ីប៉ាជាំង ជាផ្នែកមួយនៃការតភ្ជាប់មហាវិថី ភ្ជាប់ទីក្រុង ហាងចូវ ក្នុងខេត្ត ហ្សេជាំង ភាគខាងកើតប្រទេស ជាមួយនឹងទីក្រុង រូលី ក្នុងខេត្ត យូណាន ។ ការសាងសង់ចាប់ផ្ដើមក្នុងឆ្នាំ ២០១៣ ចំណាយប្រាក់ ១៥០ លានដុល្លារ ដោយខ្សែកាបនីមួយៗរបស់ស្ពានមានប្រវែង ១៣៤១ ម៉ែត្រ ប្រើប្រាស់ដើម្បីទ្រតួស្ពានទាំងមូល ។ ស្ពាននោះយកឈ្មោះតាមទន្លេ ប៉ីប៉ាន ដែលជាផ្លូវទឹកហូរឆ្លងកាត់ជ្រលងភ្នំ ។
ប្រភពៈ theguardian

ផ្តល់សិទ្ធិដោយ៖KQUBE