
សេចក្តីស្រលាញ់ មិនមែន សំដៅតែនៅលេីផ្លូវភេទនោះទេ គឺស្រលាញ់ ចិត្ត គំនិត និង មានអធ្យាស្រ័យ ត្រូវគ្នា និយាយគ្នាស្តាប់បាន យល់ចិត្តគ្នាពិតៗ នោះវាអាចចាត់ទុកថា ជាស្នេហាដ៏ល្អហេីយ ទោះបី ភេទផ្ទុយ ឫក៏ភេទដូចគ្នា។
ជាតិជាមនុស្សមាន គុណធម៏ល្អ ត្រូវហ៊ានទទួល យកការពិត រស់នៅជាមួយការពិត ធ្វេីជីវិតឲ្យមានតម្លៃនោះប្រសេីរបំផុតហេីយ។ ជាក់ស្តែង នារីពីរនាក់បានដឹកដៃគ្នាចូលត្រៀមនឹងចូលរោងការឆាប់ៗដែលជាការព្រមព្រៀងរវាងគ្នានឹងគ្នា ពិសេសគឺឪពុកម្តាយ រហូតដល់មានមនុស្សមួយចំនួនលួចច្រណែនទៀតផង។
នេះបើយោងតាមគណនីហ្វេសប៊ុក Soy Nimeth បានលើកឡើងថា ÷
"ចង់ស្រក់ទឹកភ្នែក វាមិនមែនជាសុបិនទេ សុភមង្គលរបស់ពួកគាត់បានអង្រួនបេះដូងខ្ញុំអោយកាន់តែចុកទ្រូងនៅពេលដែលនឹកឃេីញដល់ វេនខ្ញុំពិបាកជាងចុះខ្ទះខ្លាញ់ទៀត មិនដឹងពេលណាទេីបពួកគេយល់ អ្វីដែរហៅថា ការស្រលាញ់ដែរយកដេីមទន់បេះដូងទៅដាក់ ទេីបមានថ្ងៃនេះ"
ដូច្នេះយើងខ្ញុំសូមជូនពរឲ្យស្រលាញ់គ្នា និង មានសុភមង្គលដល់ចាស់កោងខ្នង ។

ទស្សនាវីដេអូរបស់ពួកគាត់៖