Sponsor

​រាជធានី​ភ្នំពេញ៖ កំពូល​មេចោរ​ជំនាញ​ខាង​ប្លន់ សម្លាប់ និង​រំលោភ​ផ្លូវ​ភេទ ដែល​មាន​​រហ័ស​នាម​ «កំពូល​ចោរ​លីអូ» ប្រចាំ​ខេត្ត​ព្រៃវែង ត្រូវ​បាន​តុលាការ​ឧទ្ធរណ៍​ ប្រកាស​សាល​ដីកា​តម្កល់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដដែល ពោល​ដូច​តាម​ការ​សម្រេច​របស់​សាលា​ដំបូង​។ ​

​ការ​ប្រកាស​សាល​ដីកា​ខាង​លើ​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៦​នេះ ដែល​មាន​លោក​ ចាយ ច័ន្ទតារាវណ្ណ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ និង​លោក អ៉ឹម សុផាន ​ជា​តំណាង​មហាអយ្យការ។ ការ​ប្រកាស​សាល​ដីកា​នេះ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កំបាំង​មុខ​ផង​ដែរ​ ដោយ​សារ​តែ​ជន​ជាប់​ចោទ​រូប​នេះ កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន នៅ​ពន្ធនាគារ​ខេត្ត​ព្រៃវែង សេចក្ដី​សម្រេច​នេះ​ បើក​ផ្លូវ​ឲ្យ​ជន​ជាប់​ចោទ​ប្ដឹង​សារ​ទុក្ខ​តាម​កំណត់​ច្បាប់។ ​ ​

គួរ​បញ្ជាក់​ថា កំពួល​មេចោរ​ប្លន់​ដ៏​ញញើត​ឈរ​ជើង​នៅ​ខេត្ត​ព្រៃវែង ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា​ តែង​តែ​ស្លៀក​តែ​ខោ​លីអូ ពេល​ចេញ​ធ្វើ​សកម្មភាព ប្លន់​យក​ទ្រព្យ រំលោភ​ផ្លូវ​ភេទ និង​សម្លាប់​មនុស្ស​ នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ។ ជន​នេះ​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​សាលា​ឧទ្ធរណ៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​ ឆ្នាំ​២០១៦ ដើម្បី​កាត់​ទោស​ឡើង​វិញ​តាម​បណ្ដឹង​ឧទ្ធរណ៍​របស់​ជន​ត្រូវ​ចោទ។ ​

ស​មត្ថកិច្ច​បាន​បញ្ជាក់​ថា ជនជាប់​ចោទ​រូបនេះ​មាន​ឈ្មោះ ឡាយ ផៃ អាយុ​៤១​ឆ្នាំ​ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ព្រៃវែង ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ «ឃាតកម្ម​ដោយ​មាន​ទារុណកម្ម​រំលោភ​សេពសន្ថវៈ​ តាម​មាត្រា​២០៥​នៃ​ក្រម​ព្រហ្មទណ្ឌ»៕ ប្រ. ផន សុផល

កំពូល​ចោរ​លីអូ

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor