Sponsor

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង​១១និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​២៧ធ្នូ២០១៦ម្សិលមិញនេះ ស្ថិតនៅ​ជាន់​ទី​៤​នៃ​ផ្ទះ​លេខ​៤៧A ផ្លូវ​សុធារស ស្ថិត​ក្នុងភូមិ​៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ ភ្នំពេញ​។ ដោយមាន​នារី​ម្នាក់​ប៉ុនប៉ង​លោត​ចុះពីលើជាន់ទី៤​ បម្រុង​សម្លាប់​ខ្លួន តែ​សំណាងល្អ​សង្សារ​នាង​លួងលោម​នាង​បានមក​វិញ។

នារី​វ័យ​ក្មេង​ខាងលើ​ត្រូវ​បានគេ​ស្គាល់ថា​ មាន​​ឈ្មោះ នាង លី​តា អាយុ​២១​ឆ្នាំ មុខរបរ​បម្រើ​ការ​នៅ​ក្នុង​ភោជនីយដ្ឋាន ចំណែក​បុរស​ជា​សង្សារ​ឈ្មោះ សាន វី​រ័​ត្ន អាយុ​២២​ឆ្នាំ ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​មួយ ពួក​គេ​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ជាន់​ទី​៤ នេះផ្ទះ​កើតហេតុ ។

យោងតាមប្រភព​ពីកន្លែង​កើតហេតុ​​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​នារី​វ័យក្មេង​ខាងលើ​ឡើងឈរ​លើ​បង្កាន់ដៃ​ខាង​មុខ​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន ដោយ​ការ​យំ​ស្រែក​យ៉ាង​ខ្លាំង​ឈ្លោះប្រកែក​គ្នា​ជាមួយ​បុរស​ជាស​ង្សា​ដែល​នៅ​ក្នុង​បន្ទប់​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នក​ជិតខាង និង​អ្នកដំណើរ​តាម​ផ្លូវ​ឈប់​ចោមរោម​មើល។ ស្រាប់តែនារី​វ័យក្មេង​រូប​នោះ​ឡើង​លើ​បង្កាន់ដៃ​មុខ​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន​ក្នុង​បំណង​លោត​ធ្វើ​អត្តឃាត តែត្រូវបុរស​ជា​សង្សារ​​និយាយ​លួងលោម​នាង​យ៉ាង​យូរ ទើប​នាង​ព្រម​ឡើង​ចូល​ទៅ​ក្នុង​បន្ទប់​វិញ ។

គួរ​​បញ្ជាក់​ថា មូលហេតុ​ដែល​នារី​វ័យក្មេង​រូប​នោះ​ឈ្លោះ​ជាមួយ​សង្សារ​ដោយសារ​តែ​នាង​ប្រច័ណ្ឌ​សង្សារ​ថា​បាន​លួច​មាន​ស្រី​ថ្មី ទើប​ធ្វើ​ឲ្យ​ឈឺចិត្ត​រហូត​ដល់​ថ្នាក់​ចង់​លោត​ពីលើ​ជាន់​ទី​៤​សម្លាប់​ខ្លួន តែ​សំណាង​ណាស់​បុរស​ជា​សង្សារ​លួងលោម​នាង​រហូត​នាង​លែង​លោត​វិញ កុំ​អី​មិនដឹង​ជា​យ៉ាងណា​ទេ៕

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor