Sponsor

ខេត្តកណ្ដាល៖ យោងតាមសេចក្ដីរាយការណ៍(បឋម)ឲ្យដឹងថា កាលពី​ព្រឹកថ្ងៃទី២៦ធ្នូ២០១៦នេះ​ មាន​ករណីហិង្សាគ្រួសារមួយបានកើតឡើង នៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល​ ដោយមាន​ស្ត្រី​ជា​ប្រពន្ធម្នាក់ឈ្មោះ ស្រី ល័ក្ខ បានរបួសយ៉ាងដំណុំ ខណ:ត្រូវបានអ្នកជិតខាងជួយដឹកយកទៅមណ្ឌលសុខភាពឃុំ ស្វាយរលំ។

ចំណែកឯប្តីមិនទាន់ស្គាល់ឈ្មោះទេ ជាមន្រ្តីយោធា ទើបមកស្នាក់នៅចាំដី អោយឯ.ឧ ព្រំ ឌិន បានរត់គេចខ្លួនបាត់បន្ទាប់ពីបង្ករួច។

បច្ចុប្បន្នកម្លាំងប៉ុស្តិ៍ស្វាយរលំ កំពុងស្រវជ្រាវរកចាប់ខ្លួន ឯ​ស្ត្រីរងគ្រោះកំពុងត្រូវអ្នកជិតខាងជួយបញ្ជូនទៅមន្ទីរពេព្យជ័យជំនះហើយ ដោយស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរ ពេទ្យឃុំ មិនហ៊ានទទួលទេ៕

(ព័ត៌មានលំអិតនិងផ្សាយជូននៅពេលក្រោយ៖)

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor