Sponsor
ត្រឹម​ជា​សង្សារ​ ធ្វើបាន​ប៉ុណ្ណេះ​ហើយ​..ពិតជា​មិនធម្មតា​មែន​ បាក់ធ្មេញ​,បែកមុខ​ !! ចុះបើ​ក្លាយ​ជា​ប្ដី​-ប្រពន្ធវិញ...??

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី១៨ធ្នូ២០១៦ ស្ថិតនៅក្នុងភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយមាន​បុរសម្នាក់ត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៩ធ្នូ ២០១៦ម្សិលមិញនេះ ខណ:ជាប់ពាក់ព័ន្ធនិងការប្រើអំពើហិង្សាដោយចេតនាទៅលើនារីម្នាក់ដែលជាសង្សាររបស់ខ្លួន។ ក្រោយស្រ្តីរងគ្រោះបានមកដាក់ពាក្យប្តឹងទៅលើជនដៃដល់ដែលបានវាយនាងបាក់ធ្មេញ និងស្នាមមុខនៅពេលដែលនាងអង្គុយនិយាយសាសងជាមួយប្រុសផ្សេងម្នាក់ទៀតក្នុងពិធីមង្គលការមួយកន្លែង។

ប្រភពបានឲ្យដឹងថា​ ជនដៃដល់មានឈ្មោះ ហេវ ផល្លី អាយុ២៣ឆ្នាំ រស់នៅផ្ទះជួលក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ចំណែកនារីរងគ្រោះមានឈ្មោះប្រម ពិសី អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិអូរឫស្សីក្រោម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

យោងតាមប្រភពអាវុធហត្ថក្រុងប៉ោយប៉ែតឱ្យដឹងថា មូលហេតុដែលនាំឱ្យជនដៃដល់ជាសង្សារវាយនារីរងគ្រោះដោយសាររឿងប្រច័ណ្ឌ ជនដៃដល់ទូរស័ព្ទទៅនាងរងគ្រោះ មិនលើកទូរស័ព្ទ ហើយបានឃើញនាងអង្គុយនៅក្បែរប្រុសផ្សេង សាសងរឿងស្នេហា ។ ជនដៃដល់ឃើញបែបនោះទ្រាំពុំបានឈឺចិត្តក្តៅក្រហាយក៏ស្ទុះវាយនាងជាសង្សារជាច្រើនកណ្តាប់ដៃចំផ្ទៃមុខ និងមាត់បណ្តាលឱ្យបាក់ធ្មេញមុខចំនួន២ផងដែរ។

ជនដៃដល់ត្រូវបានចាប់បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការយកទៅចាត់ការតាមផ្លូវច្បាប់៕

ត្រឹម​ជា​សង្សារ​ ធ្វើបាន​ប៉ុណ្ណេះ​ហើយ​..ពិតជា​មិនធម្មតា​មែន​ បាក់ធ្មេញ​,បែកមុខ​ !! ចុះបើ​ក្លាយ​ជា​ប្ដី​-ប្រពន្ធវិញ...??

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor