Sponsor

ខេត្តកណ្ដាល៖  កាលពីវេលាម៉ោង២០និង០០នាទីថ្ងៃទី១០ធ្នូ២០១៦យប់មិញនេះ នៅចំណុចរោងការកូនរបស់ ឈ្មោះ ឡាញ ហេន ភូមិពោង ឃុំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។ បង្កឡើង​ដោយ​បុរស​ជា​ជនសង្ស័យម្នាក់ឈ្មោះរៀម ហ៊ុល ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ នៅភូមិពោង ឃុំសំបួរមាសស្រុក

មុខកំពូល ខេត្តកណ្ដាល (ឃាត់ខ្លួនបាន)ដកហូត​ពូថៅ ចំនួន ១ដើម, ខណៈ​ជននេះ​បាន​ព្យាយាម​កាប់ទៅ​លើ​ជនរងគ្រោះ
ឈ្មោះប៉ាង ពឿន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរនគរបាល ប៉ុស្តិ៍ សំបួរមាស នៅភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

យោងតាម​ប្រភព​ពី​កន្លែង​កើត​ហេតុ​ឲ្យដឹងថា​ មុនពេលកើតហេតុនៅវេលាម៉ោង១៧:៣០នាទីលោកនាយប៉ុស្ដិ៍បានចាត់តាំងឲ្យជនរងគ្រោះនិងលោកវ៉ែន ភាច មន្ត្រីប៉ុស្តិទៅការពារសន្តិសុខពិធីមង្គលការកូនរបស់ឈ្មោះឡាញ់ ហេន នៅកន្លែងកើតហេតុខាងលើ។លុះដល់ម៉ោងកើតហេតុ ជនរងគ្រោះកំពុងធ្វើចរាចរណ៍តែដោយសារ ម៉ូតូច្រើន ភ្ញៀវស្រវឹងផង បានបើកម៉ូតូកៀរក្មេងនៅក្បែររោងការ ស្រាប់តែជនសង្ស័យកាន់ពូថៅនៅដៃមកកាប់ជនរងគ្រោះពីក្រោយមួយពូថៅត្រូវចំក្បាលពីលើបណ្ដាលឲ្យរយះហូរឈាមជោគ ព្រោះ​ខឹងធ្វើចរាចរណ៍​មិនបានល្អ​។ ក្រោយកើតហេតុកម្លាំងប្រជាការពារនិងប្រពន្ធជនរងគ្រោះ នាំគ្នាយកជនរងគ្រោះមកមណ្ឌលសុខភាពឃុំសំបួរមាសដើម្បីធ្វើការង្គ្រោះបន្ទាន់ដោយ(ដេរ៤ថ្នេរ)។

ជនសង្ស័យសមត្ថកិច្ចកម្លាំងប្រជាការពារ ចាប់ឃាត់បញ្ជូនមកប៉ុស្ដិ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

ផ្ដល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor