Sponsor

ខេត្តបាត់ដំបង៖ ​កាលពី​វេលា​ម៉ោងជាង០​៣​រសៀលថ្ងៃ​ទី​២២ ធ្នូ២០១៦ម្សិលមិញ ដោយ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ បុរស​ម្នាក់​ ខណៈ​បុរស​រូប​នេះ​បាន​វាយ​​ប្រពន្ធជា​ច្រើន​លើក​ច្រើន​សារ និង​ប្រទូស្ត​កេរ​កូនស្រី​របស់​ខ្លួន​ដល់ទៅ០២នាក់​​ទៀតផង​។ យោងតាមសមត្ដកិច្ចឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួនមាន​ឈ្មោះ ព្រឿ​ង វ៉ា​ន់ អាយុ​៣៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ ជួយ សុខ​ជា អាយុ​៣៥​ឆ្នាំ មានកូន​៥​នាក់ រស់នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង ។

តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ជា​ប្រពន្ធ​​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​បុរស​ជា​ប្តី​ផឹកស្រា​ស្រវឹង​ម្តង​ៗ​គាត់​តែងតែ​វាយ​ធ្វើបាប​ប្រពន្ធ​កូន​សឹងតែ​រាល់ថ្ងៃ​។ ដោយ​ទ្រាំ​នឹង​ការ​វាយ​ធ្វើបាប​មិន​បាន​ទើប​កាលពី​ខែឧសភា​គាត់​សុខចិត្ត​ចុះ​ចេញពីផ្ទះ​ម្នាក់ឯង​ទៅ​ធ្វើ​កម្មករ​ស៊ីឈ្នួល​គេ​នៅ​តាម​បន្ទាត់​ព្រំដែន។ លុះ​ពេល​ថ្មី​ៗ​នេះ​គាត់​ទទួល​ដំណឹង​ថា កូនស្រី​របស់​គាត់​២​នាក់​ក៏​បាន​ចុះ​ចេញពីផ្ទះ​ដែរ ទើប​គាត់​ត្រឡប់​មក​ផ្ទះ​វិញ​ដើម្បី​ស៊ើប​ឲ្យ​ដឹង​ច្បាស់និងស្វែងរក។

គួរ​​បញ្ជាក់​ផងដែរថា កាលពី​ថ្ងៃ​ទី​១៩ធ្នូកន្លងទៅនេះ បុរស​ជា​ប្តី​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា កូនស្រី​របស់​គាត់​២​នាក់​បាន​បាត់​ពី​ផ្ទះ​រយៈពេល​៤​ថ្ងៃ​ហើយ មិនដឹង​ជា​ទៅ​ទីណា​ទេ ។ បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​រួច សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ក៏​ត្រូវ​ពលរដ្ឋ​ម្នាក់​ប្រាប់​ថា ក្មេង​ស្រី​២​នាក់​នោះ​គាត់​ជា​អ្នក​ឲ្យ​បាយ​ហូប​រាល់ថ្ងៃ ដោយ​ពួក​នាង​ស្នាក់​នៅ​ក្នុង​ចម្ការ​របស់​អ្នកស្រុក​ហើយ​មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​ទេ ប្រហែលជា​ខ្លាច​ឪពុក​វាយ​ធ្វើបាប​ហើយ​មើលទៅ ។

យោងតាមសម្ដីកូនស្រី​ទាំង​២​នាក់​ដែលម្នាក់​ឈ្មោះ វ.ស.ណ អាយុ​១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ វ.ច.ន អាយុ​១១​ឆ្នាំ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា កាលពី​វេលា​ម៉ោង​ប្រហែល​១១​យប់ ថ្ងៃ​ទី​១២ ធ្នូ២០១៦ ពេល​ឪពុក​នាង​ស្រវឹងស្រា​គាត់​បាន​វាយ​ធ្វើបាប​ពួក​នាង​យ៉ាង​ខ្លាំង។ ពួក​នាង​និយាយ​ថា គាត់​មិន​ត្រឹមតែ​វាយ​ធ្វើបាប​ពួក​នាង​ទេ គាត់​ថែម​ទាំង​សម្លុយ​ឲ្យ​ពួក​នាង​ស្រាត​សម្លៀក​បំពាក់​អស់ ហើយ​ស្ទាបអង្អែល ច្របាច់ និង​ឱប​ថើប​ខ្លួន​​ទៀត​ផង ទើប​ពួក​ខ្លួន​​ទ្រាំ​មិន​បាននិងភ័យខ្លាច​ក៏​នាំ​គ្នា​រត់​ចេញពីផ្ទះ​តែ​ម្តង ។

មកដល់ពេលនេះសមត្ថកិច្ច​ស្រុក​សង្កែ​បញ្ជាក់​ថា យោង​តាម​ពាក្យបណ្ដឹង​របស់​ប្រពន្ធ និង​ការ​រៀបរាប់​របស់​ក្មេង​ស្រី​រង​គ្រោះជា​កូន​ទាំង​២​នាក់ សមត្ថកិច្ច​ក៏​សុំ​គោលការណ៍​ពី​លោក​ព្រះរាជអាជ្ញា ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឪពុក​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕ ដោយ-ចន្ន័ឌី ភារម្យ 

ពេល​ស្រវឹង​ស្រា​ ប្រពន្ធ​មិននៅ​ ឪពុក(ខ្លា)​ បែរជា​ ចង់​ឆី​កូន​ឯង​ ខណៈ​កូន​ភ័យ​ពេក​រត់​..

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor