Sponsor
តើបងប្អូនយល់យ៉ាងណាដែរ នូវលក្ខណៈស្ទាយ ថតរូបរបស់កូនកំលោះ ក្រមុំ ដែលគ្រោងសម្លៀកបំពាក់ប្រពៃណីខ្មែរ ?

ម្ចាស់គណនីហ្វេសប៊ុក លោកកវី អត់ក្រឹត្យ បានបង្ហោះរូបភាពដែលបង្ហាញពីពិធីមង្គលការមួយ ខណៈមានការរិះគន់ ពីសំណាក់បងប្អូនអ្នកលេងហ្វេសប៊ុក ថាលេងសើចជ្រុល លើសម្លៀកបំពាក់ប្រពៃណីខ្មែរ ។ ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់ គណនីហ្វេសប៊ុក លោកកវី អត់ក្រឹត្យ ÷

" សូមអញ្ជើញមហាមិត្តទាំងអស់ជួយពិនិត្យមើលរូបទាំងនេះ ហើយពិចារណាតាមការគួរចុះ ! ខ្ញុំបានទទួលមកពីប្រិយមិត្តយើងគាត់ផ្ញើមកដែរទេ ! មិនដឹងថា តើការសម្ដែងកាយវិការចេញបែបនេះវាខុស ឬវាត្រូវយ៉ាងណានោះដែរ ! សំរាប់ទស្សនៈខ្ញុំ ខ្ញុំមិនមែនជាមន្ត្រីខាងវប្បធម៌ ឬក៏អ្នកយល​ការចេះ​ដឹងជ្រៅជ្រះប្រពៃណីយ៍អីនោះទេ !

ខ្ញុំគ្រាន់តែយលថា ការដែល​ទំនៀម​ទំលាប់ខ្មែរយើងខិតខំតុបតែងកាយកូនប្រុសកូនស្រីក្នុងថ្ងៃមង្គលបែបនេះ គឺដើម្បីលើកតម្កើងគូស្នេហ៍មួយគូនេះ ឱ្យបានប្រដូចខ្ពង់ខ្ពស់ឡើង ប្រៀបបីដូចជាបុត្រនៃអង្គមហាក្សត្រ ( សម័យព្រះថោង និងនាងនាគ ឬព្រះបាទកៅឌិណ្ឌ និងព្រះសោមា ឬលីវយី ) ដែលតំណាងឱ្យ​អង្គក្សត្រ​ដែលមានស្នេហាបរិសុទ្ធលើសគេ មានអំណាចចេស្ដា មានជោគ​សិរី​លើសគេ និងក៏ថ្លៃថ្នូរលើសអស់អ្នកផងនាពេលនេះដែរ ! អីចឹងបានជាប្រពៃណីយ៍ទំលាប់ខ្មែរយើង ទោះបីជាអ្នក្រីក្រយ៉ាងណា​ក៏តែងតែត្រដេត្រដរឱ្យកូនបានស្លៀកពាក់តាមបែបអង្គក្សត្រនេះដែរក្នុងថ្ងៃមង្គលការ ។

ដូចនេះហើយដែលតំរូវឱ្យកូនប្រុសកូនស្រីដែលជាតួឯកក្នុងវេលានេះត្រូវចេះប្រកាន់នូវឥរិយាបថ កាយវិកាបែបណាដើម្បីឱ្យសក្តិសម​ខ្លួនជា​អ្នក​ដែលកំពុងតែអស្ចារ្យជាងគេបំផុតផង ! សង្កេតមកសម័យយើងសព្វថ្ងៃនេះ ទំនៀមទំលាប់ល្អទាំងនេះកាន់តែត្រូវបានឆ្នៃឱ្យឃ្លាតឆ្ងាយទៅៗពីទំនៀមដើមហើយ ស្របពេលដែលប្រទេសជិតខាងយើង ដែលជាអ្នកលួចប្រពៃណីយ៍ដ៏ល្អពីយើងទៅសោះ គេបែរជាខំដុសខាតឱ្យកាន់តែភ្លឺថ្លាខ្លាំងណាស់ពីមួយថ្ងៃទៅមួយថ្ងៃ !

កូនអើយ បើមិនឆាប់នាំគ្នាខំថែរក្សាអ្វីដែលល្អរបស់យើងឱ្យបានគង់វង្សទេ ស្រុកយើងនឹងបាត់បង់បន្តិចម្ដងៗថែមទៀតហើយ ដោយសារតែការចង់លេងសើចមួយភ្លែតៗរបស់ពួកអ្នកពួកនាងហ្នឹងណា៎ !"

តើបងប្អូនយល់យ៉ាងណាដែរ នូវលក្ខណៈស្ទាយ ថតរូបរបស់កូនកំលោះ ក្រមុំ ដែលគ្រោងសម្លៀកបំពាក់ប្រពៃណីខ្មែរ ?
តើបងប្អូនយល់យ៉ាងណាដែរ នូវលក្ខណៈស្ទាយ ថតរូបរបស់កូនកំលោះ ក្រមុំ ដែលគ្រោងសម្លៀកបំពាក់ប្រពៃណីខ្មែរ ?
តើបងប្អូនយល់យ៉ាងណាដែរ នូវលក្ខណៈស្ទាយ ថតរូបរបស់កូនកំលោះ ក្រមុំ ដែលគ្រោងសម្លៀកបំពាក់ប្រពៃណីខ្មែរ ?
តើបងប្អូនយល់យ៉ាងណាដែរ នូវលក្ខណៈស្ទាយ ថតរូបរបស់កូនកំលោះ ក្រមុំ ដែលគ្រោងសម្លៀកបំពាក់ប្រពៃណីខ្មែរ ?
នេះជាការលើកឡើងពីប្រិយមិត្ត

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor