Sponsor
អាណោចអាធ័ម​...កូន​ក្រមុំ​ត្រូវ​ចូល​រោងការ​ !! ពេលនេះ​បែរជា​ចូល​រោង​សព​ ខណៈ​គ្រូពេទ្យ​ចាក់ថ្នាំខុសបច្ចេកទេស...

ខេត្តពោធិ៍សាត់៖ កាលពីសៀលថ្ងៃទី១៧ ធ្នូ ២០១៦ ម្សិលមិញ​នេះ​ មានរឿង​ដែល​គួរឲ្យ​សង្វេគ​មួយ​បានកើតឡើង​ ដោយសារ គ្រូពេទ្យក្រៅក្របខណ្ឌ គ្មានបច្ចេកទេសគ្រប់គ្រាន់ ក្នុងភូមិស្វាយយាង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានចាក់ថ្នាំ និងព្យួសេរ៉ូមនារីម្នាក់ ដែលរៀបនឹងចូលរោងការ ១សប្តាហ៍ក្រោយទៀត បណ្តាលឲ្យស្លាប់តាមផ្លូវ ខណៈមានអាក្ការចុកព្រោះជាខ្លាំងឡើង ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។

យោងតាមលោក លីវ សេងហីុម អធិការនគរបាលស្រុកកណ្តៀង ឲ្យដឹងថា​ នារីរងគ្រោះ ដែលបានស្លាប់ ដោយសារគ្រូពេទ្យក្រៅក្របខណ្ឌ គ្មានបច្ចេកទេសគ្រប់គ្រាន់ ក្នុងការចាក់ថ្នាំ និងព្យួសេរ៉ូមនោះ មានឈ្មោះ ឡៃ ពុទ្ធី​ អាយុ​៣២ឆ្នាំ រស់នៅភូមិស្វាយយាង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ រីឯគ្រូពេទ្យមានឈ្មោះ តាន់ គឹមភាវ ភេទប្រុស អាយុ​៦៣ឆ្នាំ រស់នៅភូមិស្វាយយាង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

លោកអធិការបន្តទៀតថា មុនពេលកើតហេតុ នារីរងគ្រោះមានអាក្ការចុកពោះ ទើបហៅគ្រូពេទ្យក្រៅក្របខណ្ឌ គ្មានបច្ចេកទេសគ្រប់គ្រាន់នោះមកព្យាបាល ពេលចាក់ថ្នាំ និងព្យួសេរ៉ូមហើយ នារីរងគ្រោះហាក់បីដូចជាមានអាក្ការមិនសូវស្រួលលើសដើម ទើបក្រុមគ្រួសារសម្រេចបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ បណ្តាលឲ្យស្លាប់តាមផ្លូវតែម្តង។

បច្ចុប្បន្នកម្លាំងនគរបាល និងពេទ្យជំនាញ បានកំពុងធ្វើកោសល្យវិច្ច័យលើសាកសពនារីរងគ្រោះ ព្រមទាំងបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

អាណោចអាធ័ម​...កូន​ក្រមុំ​ត្រូវ​ចូល​រោងការ​ !! ពេលនេះ​បែរជា​ចូល​រោង​សព​ ខណៈ​គ្រូពេទ្យ​ចាក់ថ្នាំខុសបច្ចេកទេស...
អាណោចអាធ័ម​...កូន​ក្រមុំ​ត្រូវ​ចូល​រោងការ​ !! ពេលនេះ​បែរជា​ចូល​រោង​សព​ ខណៈ​គ្រូពេទ្យ​ចាក់ថ្នាំខុសបច្ចេកទេស...

ផ្ដល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor