Sponsor
សាហាវពេក !! ចាប់តោងចូលចំការអំពៅ ហែកខោកុមារីរងគ្រោះ រំលោភ...

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី២៣ធ្នូ២០១៦នេះស្ថិតនៅចំណុចភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់ណ្តាល ខេត្តណ្តាល។ ដោយមានកុមារីជា ជនរងគ្រោះម្នាក់អាយុ១២ឆ្នាំ ជនជាតិខ្មែរមុខរបរ នៅក្នុងបន្ទុកឪពុកម្តាយមានទីលំនៅភូមិឃុំកើតហេតុខាងលើ, ត្រូវបានជនសង្ស័យឈ្មោះ ហៅក្រៅ គាន់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិត

ប្រាកដ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ត្រូវ(ឃាត់ខ្លួន)នៅព្រឹកថ្ងៃទី២៤ធ្នូ២០១៦នេះ។

យោងតាមប្រភពពីសមត្ថកិច្ចខេត្តឲ្យដឹងថា នៅកម្លុងពេល ខែ៦ ឆ្នាំ២០១៦ នៅផ្ទះឈ្មោះថា អាត មានធ្វើបុណ្យបច្ឆ័យបួន នៅយប់នោះ ជនសង្ស័យបានរំលោភជនរងគ្រោះបានសំរេច១ដង នៅចំណុចពុំនូកចំបើង តែជនរងគ្រោះ មិនបានប្រាប់ឪពុកម្តាយខ្លួនទេ។ លុះដល់ថ្ងៃទី២៣ធ្នូ២០១៦ម៉ោង២០និង០០នាទីយប់មិញនេះ ជនរងគ្រោះ ត្រូវម្តាយប្រើឲ្យទៅទិញស្ករ នៅផ្ទះឈ្មោះ ធឹម ពេលទិញបានរួចហើយដើរត្រឡប់មកផ្ទះវិញ ដល់ផ្ទះឈ្មោះណង ចាន់ ស្រាប់តែជនសង្ស័យចាប់ដៃ កុមារីរងគ្រោះទាញយកទៅក្នុងចំការអំពៅ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ: បានសំរេចម្ដងទៀង ពេលធ្វើសកម្មភាពរំលោភនោះជនសង្ស័យ បានចាប់ហែកខោ កុមារីរងគ្រោះទៀតផង ពេលរំលោភរួច ហើយជនសង្ស័យ បានគំរាម មិនឲ្យប្រាប់ឳពុកម្តាយទេ។ កុមារីរងគ្រោះដើរមកដល់ផ្ទះ បានប្រាប់ម្តាយរបស់ខ្លួនពីរឿងហេតុទាំងនោះម្តាយជនរងគ្រោះនាំកូនមកប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឬស្សីតែម្ដង។

សាហាវពេក !! ចាប់តោងចូលចំការអំពៅ ហែកខោកុមារីរងគ្រោះ រំលោភ...

រហូតមកដល់ព្រឹកថ្ងៃទី២៤ធ្នូ២០១៦ ម៉ោង៧និង០០នាទី សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្នាននគរបាលស្រុក ដើម្បីបន្តចាក់ការតាមនីតិវិធី៕

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor