Sponsor

សិល្បៈ ៖ ចំណង​ស្នេហ៍​ប្រេះឆា​រវាង​តារា​ចម្រៀង​លោក​ យ៉ែម សំអូន ​និង​អតីត​ភរិយា​អ្នកនាង​ យ៉ាន លីនដា ​ត្រូវ​បាន​តុលាការ​ប្រកាស​សាលក្រម​កាត់​ផ្ដាច់​ទំនាក់ទំនង​ប្តី្ត​ប្រពន្ធ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ​ពោល​គឺ​បន្ទាប់​ពី​មាន​លិខិត​ប្ដឹង​លែង​លះ​ពី​ភរិយា។​ ទោះ​យ៉ាង​ណា​រឿង​លែង​ប្តី​ខាងលើ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មាន​មន្ទិល​ជា​ច្រើន​នៅ​ពេល​លោក​ យ៉ែម សំអូន ​ចេញ​មុខ​ស្រាយ​បំភ្លឺ​ការពារ​ភាព​ស្អាតស្អំ​របស់​ខ្លួន​។

រយៈពេល​កន្លង​ទៅ​នេះ​អតីត​ប្តី​ប្រពន្ធ​មួយ​គូ​នេះ ​ក៏​មិន​មាន​ព័ត៌មាន​វិល​មក​ជា​នា​គ្នា​វិញ​ដែរ ​ទើប​តែ​នៅ​ពេល​នេះ​អ្នក​នាង​ យ៉ាន លីនដា ​ បាន​ចេញ​មុខ​គាស់​កកាយ​រឿងរ៉ាវ​លែង​លះ​ជាមួយ​អតីត​ស្វាមី​លោក យ៉ែម សំ​អូន ​ដែល​ធ្លាប់​រស់​នៅ​សាង​ភាព​ផ្អែម​ល្ហែម​ជាមួយ​គ្នា​អស់​រយៈ​ប្រមាណ​ជា ១៤​ ឆ្នាំ​ និង​បន្សល់ទុក​នូវ​ចំណងដៃ​កូនស្រី​ម្នាក់​ចាថ្មីនៅ​ក្នុង​កម្មវិធី ​"តុបំភ្លឺ" របស់​ស្ថានីយ​ទូរទស្សន៍​ MYTV ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់​អារម្មណ៍​ជា​ខ្លាំង​៕​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor