Sponsor

ភ្នំពេញ៖  បុរស​ជា​ប្ដី​ម្នាក់អ៊ួលដើមករខណ:ជួបរឿងដ៏សែនហួសចិត្តព្រោះតែស្ត្រីជាប្រពន្ធថ្លើមធំហ៊ានបើកដៃឲ្យប្រុសព្រានចូលរួមរឹត។ ប្រភពបានឲ្យដឹងថា បុរសជាប្ដីឈ្មោះ​ចាន់ ផល្លី អាយុ​៣៧​ឆ្នាំ មុខរបរ​ជាង​អគ្គិសនី មាន​ទីលំនៅ​ផ្ទះ​លេខ​១E0 ផ្លូវ​ឌឿងហែម​(១២៨) សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យដឹងថា នៅ​ល្ងាច​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៦ រូបគាត់​បាន​ប្រាប់​ប្រពន្ធ​ឈ្មោះ ជា សុខុម អាយុ​៣១​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ជាមួយគ្នា ថា ទៅ​ហូប​ការ​បងប្អូន​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ដោយ​ធ្វើដំណើរ​ទៅ​ជាមួយ​មិត្តភក្តិ​ជាច្រើន​។

ក្រោយពេល​ហូប​ការ​រួច​គាត់​មាន​ភាពស្រវឹង​ខ្លាំង​ក៏​ទូរស័ព្ធ​ប្រាប់​ប្រពន្ធ​ថា យប់​នេះ​បង​មិន​បាន​ទៅ​ផ្ទះ​ទេ​។ ប៉ុន្តែ​រហូត​ដល់​១២​យប់​ថ្ងៃ​ដដែល ដោយសារ​មាន​មិត្តភក្ដិ​ជាច្រើន​ទៅ​ចូលរួម​មង្គលការ​នេះ​បាន​វិលត្រឡប់​មក​ភ្នំពេញ​វិញ ហើយ​បាន​បបួល​គាត់​ឲ្យ​ជិះ​ម៉ូតូ​ជាមួយ ហើយ​ពេល​មក​ដល់​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន មិត្ត​ទាំងអស់​មិន​ទាន់​ចូល​ផ្ទះ​នៅឡើយ​ទេ​ក៏​នាំគ្នា​ចូល​ហាង​ផឹក​ម្តង​ទៀត​រហូតដល់​ម៉ោង​២​យប់​ទើប​បែកផ្លូវ​គ្នា​។​

​គ្រា​ដែល​រូបគាត់​បាន​មកដល់​ផ្ទះ​គោះ​ទ្វារ​ឲ្យ​ប្រពន្ធបើក ប៉ុន្តែ​ចំឡែក​មាន​រយៈពេល​ជិត​២០​នាទី​ទើប​ប្រពន្ធ​បើកទ្វារ​ឲ្យ​ទាំង​ទឹកមុខ​ស្លេកស្លាំង ជា​ហេតុ​ធ្វើឲ្យ​រូបគាត់​មាន​ការសង្ស័យក៏​បើកភ្លើង​បំភ្លឺ​ពេញ​ផ្ទះ ហើយ​ស្រាប់តែ​ឃើញ​បុរស​ជា​សហាយ​ឈ្មោះ​គង់ គន្ធា អាយុ​២៩​ឆ្នាំ ជា​បុគ្គលិក​ស្ថានីយ​ទូរទស្សន៍​មួយ មាន​ទីលំនៅ​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​កំពុង​ស្លៀក​កន្សែង​របស់គាត់​អត់​ពាក់​អាវ​ពួន​សម្ងំ​ក្រោម​គ្រែ ក្បែ​រទូ ទើប​គាត់​ឆោឡោ​ផ្អើល​ដល់​អ្នកជិតខាង​ចេញមក​ជួយ​ចាប់​សហាយ​រូបនេះ និង​បាន​ប្ដឹង​ទៅ​នគរបាល​ប៉ុស្តិ៍​មិត្តភាព​ឲ្យមក​យក​ជនសង្ស័យ​រូប​នេះ​ទៅ​ដោះស្រាយ​នៅ​ប៉ុស្តិ៍​ជាបន្ទាន់​។​

​បុរស​ជា​ប្ដី​បាន​រៀបរាប់​ទាំង​ហួសចិត្ត​ថា រវាង​រូបគាត់​និង​ប្រពន្ធ​បាន​រៀបការ​ពេញ​ច្បាប់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ ដែល​មក​ដល់ពេលនេះ​បាន​ចំណងដៃ​កូនប្រុស​ស្រី​២​នាក់​ទៀត​ផង ហើយ​មិនគួរណា​ប្រពន្ធ​ហ៊ាន​ផិតក្បត់​នាំ​សហាយ​មក​ដេក​ដល់​ក្នុង​ផ្ទះ​ដូច្នេះ​ឡើយ​។ អ្វី​ដែល​គួរឲ្យ​ហួសចិត្ត​ទៀត​នោះ​រាល់​សកម្មភាព​ផិតក្បត់​នេះ​ទំនង​មិនមែន​កើតឡើង​តែម្តង​នេះ​ទេ គឺ​ច្រើន​លើក​ណាស់​មកហើយ ខណៈ​ដែល​គាត់​ចេញ​ទៅ​ធ្វើ​ការបាត់ ហើយ​ប្រពន្ធ​នាំ​សហា​យមក​ដេក​នៅ​ផ្ទះ​បែបនេះ​។

ក្នុងករណី​ផិតក្បត់​នេះ រូបគាត់​សំណូមពរ​ដល់​សមត្ថកិច្ច​ឲ្យ​ចាត់ការ​តាម​ច្បាប់​ចុះ និង​សុំ​ធ្វើការ​លេង​លះ​ជាមួយ​ប្រពន្ធ​ផិតក្បត់​នេះ​ចាប់ពី​ថ្ងៃនេះ​តទៅ​៕

ផ្ដល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor