ជារឿងដ៍ក្តុកក្តួលមួយ រវាងមិត្តភក្តិពីរនាក់ ដែលធ្លាប់ស្និទស្នាល និងមានអនុស្សាវរីយ៍ រាប់មិនអស់ជាមួយគ្នា បែរជាត្រូវមានម្នាក់ ចាកចោលដោយមិនត្រឡប់ ក្នុងមួយប៉ព្រិចភ្នែក ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង ដែលមិត្តដ៍ល្អបានរៀបរាប់ ÷
"ស្ទើរតែមិនជឿថាឯងទៅចោលយើង ខឹងឯងណាស់ បានអ្នកណាអោយយើងជេរទៀត អាពួកមា៉ក់។ យប់មិញទៅញុាំការបងមេ៉ង អង្គុយតុជាមួយគ្នាសោះនឹងហាស សុខៗឯងក៏ចាកចេញទៅទាំងបែបនេះ មិនប្រាប់យើងមួយមា៉ត់ ស្រណោះតែសម្តីពេលហៅវាទៅសុីសុ៊ប វាថាចាំលើកក្រោយមិនខ្វះពេល ថ្ងៃនឹងរវល់អត់បានទៅទេ ចុះឥឡូវឯងទៅចោលយើងរហូតហើយ គ្មានថ្ងៃវិលវិញទេ។
យើងមិនអស់ចិត្តសោះ ថាឯងចាកចេញទាំងបែបនេះ។ បាត់បង់មិត្តល្អម្នាក់ ពិតសោ្តកស្តាយខ្លាំងណាស់ សូមអោយឯងទៅអោយបានសុខចុះ មានជាតិក្រោយសូមអោយបានរាប់អានឯងទៀត ។ ស្រលាញ់ទឹកចិត្តឯងណាស់ ក្នុងការបង្កើតមិត្តភាពនេះ Narath Unicef លាហើយពួកមា៉ក់សំលាញ់ 😭😭"
