
ខេត្តព្រៃវែង៖ យោងតាមរបាយការណ៍នគនបាលបានអោយដឹងថា នៅរសៀលថ្ងៃទី១៧ធ្នូ២០១៦ វេលាម៉ោង ១៣និង១០នាទី នៅចំណុចវត្ត ពោធិដ្ឋាន (វត្តថ្លាវ) ស្ថិតក្នុងភូមិ ថ្លាវ ឃុំ ស្វាយអន្ទរ ស្រុក ស្វាយអន្ទរ
មានករណីគ្រោះដោយរងបងទ្វាវត្តរលំសង្កត់លើក្មេងម្នាក់ស្លាប់។
ប្រភពឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ាង សំខាន់ ភេទ ប្រុស អាយុ ០៩ឆ្នាំ រស់នៅភូមិឃុំខាងលើ មូលហេតុជនរងគ្រោះឡើងលេងលើរបងរួចរុញទៅវិញទៅមកស្រាប់តែពេលនោះទ្វាផុតស្នួរក្រោមរលំសង្កត់លើជនរងគ្រោះបណ្ដាលឲ្យ (ស្លាប់)តែម្ដង។
ក្រោយសមត្ថកិច្ចប៉ុស្តិស្វាយអន្ទរ រួមនិងជំនាញបច្ចេកទេសពិនិត្យរួច ឃើញថាជនរងគ្រោះ ស្លាប់ដោយសារទ្វារបងដួលរលំលើពិតប្រាកដមែន ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ផ្តល់សិទ្ធិដោយ៖VD7News.com

