Sponsor
លុយ៥០០០$ ត្រូវប្រើល្បិចទិញទឹកបន្លំចូលលួចពីផ្ទះវីងវេលុយ

ខេត្តបាត់ដំបង៖ ​ក្រុមចោរញីឈ្មោល ចំនួន៤នាក់ក្រោមរូបភាពយកលេសទិញទឹកសុទ្ធ រួចបានបន្លំចូលលួចលុយពីផ្ទះវីងវេលុយនិងប្ដូរប្រាក់យ៉ីហោសួនចំប៉ីសុជាតិចំនួនជិត៥០០០ដុល្លាអាមេរិក ។

ម្ចាស់ផ្ទះជា​ជនរងគ្រោះឈ្មោះប្រិម សុជាតិ ភេទស្រី អាយុ៤១ឆ្នាំមុខរបរវេលុយវីង ប្ដូរប្រាក់និងលក់ភេសជ្ជះមានទីលំនៅភូមិរំចេក៤ សង្កាត់រតនះ ក្រុង-ខេត្តបាត់ដំបងបានរៀបរាប់អោយដឹងថា៖ នៅវេលាម៉ោងប្រមាណ៨.០០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦មានមុខសញ្ញាជនសង្ស័យ២នាក់ដែលមានប្រុសម្នាក់និងស្រីពាក់ម៉ាស់មុខផងបានជិះម៉ូតូមកសួរចង់វេលុយ បន្ដិចក្រោយមកក៍បានប្ដូចិត្តទិញទឹកសុទ្ធវិញចំនួន៣យួរប៉ុន្ដែបានប្រាប់អ្នកលក់ថាចាំមកពីផ្សារវិញចាំយករបស់ ហើយទាំងពីរនាក់ក៍នាំគ្នាជិះម៉ូតូចេញបាត់ទៅ ។


​ក្រោយពីពួកគេបានជិះម៉ូតូចេញបាត់ រហូតដល់ម៉ោង១០.១០នាទីព្រឹកថ្ងៃដដែលជនសង្ស័យទាំង២នាក់ខាងលើបានត្រឡប់មកវិញជួនពេលដែលលោកស្រីម្ចាស់ផ្ទះចេញទៅផ្សារផុតដែរ នៅតែក្មួយឈ្មោះនាថជាអ្នកមើលការលក់ដូរ ភ្លាមនោះជនសង្ស័យបានឈប់ចតម៉ូតូនៅចំហៀងមុខខាងស្ដាំហាងហើយស្ដ្រីម្នាក់បានដើរទៅប្រាប់អោយក្មួយម្ចាស់ផ្ទះជួយលើកទឹកអោយយកទៅដាក់នៅនិងម៉ូតូ។ ការពន្យាពេលរៀបទឹកសុទ្ធចំនួន៣កេសនិងការប្រគល់លុយថ្លៃទឹកជាង៤០០០០រៀលសុទ្ធតែលុយរាយៗ ចន្លោះពេលនេះជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់ផ្សេងទៀតដែលឈប់ចតម៉ូតូនៅចំហៀងខាងឆ្វេងហាងបានលួចចូលទៅខាងក្នុងផ្ទះរួចយកលុយសម្រាប់វេដែលដាក់ក្នុងទូអស់តែម្ដងហើយគេចខ្លួនបាត់ទាំងអស់គ្នាភ្លាមៗដែរ ។

លោកស្រីម្ចាស់ផ្ទះបានអោយដឹងបន្ដរថា៖ មួយសន្ទុះក្រោយពីក្មួយជាអ្នកលក់រាប់លុយថ្លៃទឹកហើយទើបដើរសំដៅយកលុយទៅដាក់នៅក្នុងទូទើបដឹងថាលុយទាំងអស់ត្រូវបាត់អស់រលីងទើបមានការភ្ញាក់ផ្អើលឡើង។
សមត្ថកិច្ចបានអោយដឹងដែរថា៖ ករណីចូលលួចលុយផ្ទះវេ
លុយប្ដូរប្រាក់និងលក់ភេសជ្ជះនេះបានកើតឡើងឋិតនៅនិងលំនៅដ្ឋានជនរងគ្រោះខាងលើ។លុយដែលជនសង្ស័យយកបានចំនួន២២២៤ដុល្លាអាមេរិកនិងប្រាក់ខ្មែរចំនួន៥លានរៀលផងដែរ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងជំរុញការស្រាវជ្រាវនិងស៊ើបអង្កេតតាមដានមុខសញ្ញាផ្អែកលើជំនាញស្វែងរកជនសង្ស័យដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕ ដោយ.ចន្ទ័ឌី ភិរម្យ 

លុយ៥០០០$ ត្រូវប្រើល្បិចទិញទឹកបន្លំចូលលួចពីផ្ទះវីងវេលុយ
លុយ៥០០០$ ត្រូវប្រើល្បិចទិញទឹកបន្លំចូលលួចពីផ្ទះវីងវេលុយ

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor