
យើងខ្ញុំសុំដកស្រង់ អត្ថបទទាំងស្រុង ពីគណនីហ្វេសប៊ុក Sam Oudum Kim ដែលបាន រៀបរាប់ពីបញ្ហាចរាចរណ៍ ដែលគាត់បានជួបប្រទះនៅ ស្តុបសន្ធរមុខ ។ ខាងក្រោមនេះជាអត្ថបទដើមទាំងស្រុង ÷
"ថ្ងៃនេះម៉ោងប្រហែល២~៣ pm នៅស្តុបសន្ធរមុខ ខ្ញុំបានបត់ស្ដាំទៅផ្លូវម៉ៅសេតុងនៅពេលភ្លើងបៃតង តែប៉ូលីសថាខ្ញុំបានបត់ស្ដាំនៅពេលពណ៌លឿងគឺខុស។ ក្រុមគាត់ប្រមាណ ៣~៤ នាក់ បានហៅខ្ញុំអែបខាង ខ្ញុំក៏បានអែបខាងតាមបញ្ជា។ គាត់ថាភ្លើងពណ៌លឿងគឺត្រូវឈប់ "ក្រហមក៏ឈប់ លឿងក៏ត្រូវឈប់ដែរ"។
ក្រោយមកគាត់ក៏ឈប់ដេញដោលរឿងបត់ស្ដាំភ្លើងពណ៌លឿងហ្នឹងហើយ គាត់ក៏សួររកប័ណ្ណបើកបរម្ដង ខ្ញុំបានឱ្យទៅគាត់។ (ខ្ញុំថតបងប៉ូលីសដើម្បីការពារខ្លួន ក្នុងករណីដែលគាត់យកប័ណ្ណបើកបរខ្ញុំដើម្បីជាថ្នូរដោះដូរយកអ្វីមួយដូចជាលុយជាដើម) ទីបំផុតគឺដូចជាអ្វីដែលខ្ញុំគិតទុកមែន។ (សំណាងហើយខ្ញុំមានcamera) ក្រោយមកខ្ញុំមិនអស់ចិត្តក៏បានជិះមួយជុំតាមក្រោយសាលាសន្ធរមុខ បត់ស្ដាំម្ដងទៅនៅស្តុបដដែលពេលភ្លើងពណ៌បៃតង លទ្ធផលគឺ ក្រុមគាត់ហៅខ្ញុំទៀត។
សូមជួយបកស្រាយផង តើស្តុបសន្ធរមុខបត់ស្ដាំលែងបានហើយមែនទេ?"

ទស្សនាវីដេអូ៖
