ភ្នំពេញ៖ កាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី៣០ធ្នូ ២០១៦នេះ ស្ថិតនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។ ដោយមានស្ត្រីម្នាក់បានរងគ្រោះដោយអការ:ពុលសន្លប់ស្តូកស្តឹង បន្ទាប់ពីហូបបាយ ហើយនៅក្នុងបាយនោះត្រូវប្តីលួចដាក់ថ្នាំបំពុលសម្លាប់សត្វកណ្តុរ ដោយមិនទាន់ដឹងពីមូលហេតុពិតប្រាកដ។

ប្រភពឲ្យដឹងថា ជនរងគ្រោះត្រូវសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនឡាំប៊ុនថន ហើយមន្ទីរពេទ្យនេះបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ។
បុរសសង្ស័យជាប្តីត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ និងបានយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យផងដែរ ៕
ផ្តល់សិទ្ធិដោយ៖VD7News.com