Sponsor

ខេត្តកណ្ដាល៖ កាលពី​រសៀល​ថ្ងៃ​ទី​​២៩ ធ្នូ ឆ្នាំ​២០១៦​ ម្សិលមិញ​នេះ​ មានបុរស​ម្នាក់​ត្រូវបាន​នគរបាល​ចាប់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​វាយដំ​ប្រព​ន្ធឲ្យ​រងរបួស​ធ្ងន់ នៅក្នុង​ភូមិ​វិហា​សួគ៌​ជើង ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល។

អាសូរ​ប្រពន្ធ​ ដែល​យកប្ដី​មក​ ចង់ឲ្យ​ប្ដីថ្នាក់ថ្នម​ !! ដឹងអី​ថ្នាក់ថ្នមមែន !!​ (ថ្នមដោយ​ កណ្ដាប់ដៃ​ដែក​)

យោងតាម​​លោក​វរសេនីយ៍ទោ ម៉ែន សុខ​ឃឿន អធិការ​ស្រុក បាន​ឲ្យ​ដឹងថា ជនបង្ក​មានឈ្មោះ សុខ ភឹម អាយុ​៣៩​ឆ្នាំ ចំណែក​ជនរងគ្រោះ​ជា​ប្រព​ន្ឋ​មានឈ្មោះ ឃឹម គង់ អាយុ​៤៣​ឆ្នាំ​។​ប្រភព​ពី​​ការរៀប​រាប់រប​ស់​ស្ត្រី​ជា​ប្រព​ន្ធ​ឲ្យ​ដឹងថា ប្តី​របស់គាត់​រាល់ពេល​ស្រវឹងស្រា​តែង​រករឿង​វាយដំ​គាត់​មិនដែល​ខាន​ទេ រហូត​ពេល​កើតហេតុ​ដោយ​ទ្រាំ​នឹង​ភាពឈឺចាប់​មិនបាន​ក៏​រត់​ទៅប្រាប់​អ្នកភូមិ​សង្គ្រោះ រួច​រាយការណ៍​ទៅ​សមត្ថកិច្ច​តែម្តង​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​កម្លាំង​នគរបាល​បាន​ចុះ​អន្តរាគមន៍​ចាប់ខ្លួន​ជនបង្ក​នាំទៅ​កាន់​អធិការដ្ឋាន​ស្រុក ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

​ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor