Sponsor
សូមជួយស៊ែរជួយក្មេងផង ត្រូវការឈាម ដើម្បីបន្តជីវិត ព្រោះនាងនៅក្មេងណាស់ ....

ពិធីករ ជា វណ្ណារិទ្ធិ បានបង្ហោះសារ នៅលើហ្វេសប៊ុក និយាយរៀបរាប់ពីក្មេងស្រីពីរនាក់ ដែលក្មេងស្រីទាំងនោះ បានស្រស់ទឹកភ្នែក លើវេទិកាមួយ ។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់ ជា វណ្ណារិទ្ធិ÷

"រឿងមួយដែលយើងនឹកស្មានមិនដល់ ថាហេតុអ្វីបានជាក្មួយស្រី កល្យាណ និង កុមារីម្នាក់ទៀតយំកំឡុងពេលបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ក្នុងពិធីសម្ភោធក្លឹបនៃក្តីស្រលាញ់ ? ខ្ញុំបាទសូមជម្រាបជូនខ្លះៗអំពីក្មួយស្រីកល្យាណ ។

កល្យាណជាកុមារី​កំព្រា​ឪពុក​ អាយុ12ឆ្នាំ ដែលមានជំងឺ " តាឡាស់សេមី " តាំពីអាយុ16ខែ បាន​រៀបរាប់ទាំងទឹកភ្នែកថា ឈាមរបស់អ្នកស្មគ្រចិត្តបានជួយឲ្យក្មួយស្រីមានជីវិតរស់នៅជាមួយម៉ាក់រហូតដល់សព្វថ្ងៃនេះ។ ជារៀងរាល់ 20 ទៅ 30 ថ្ងៃក្មួយស្រីត្រូវចាក់បញ្ចូលឈាមម្តងនៅមន្ទីរពេទ្យ។ ក្មួយស្រី មានបំណងប្រាថ្នាចង់ រស់នៅ​ជាមួយ​ម្ដាយ​អោយ​បាន​យូរ និង​ចង់​ក្លាយ​ទៅ​ជា​អ្នក​រចនា​ម៉ូដនៅពេលអនាគតដើម្បីសងគុណម៉ាក់ ចង់ឲ្យម៉ាក់ញញឹម ចង់មើលថែម៉ាក់រហូតដល់ចាស់។

ការបញ្ចូលឈាមរបស់ក្មួយស្រីមិនមែន ១ឆ្នាំ ឬ ២ឆ្នាំជានោះទេ គឺក្មួយស្រីត្រូវការឈាមបញ្ចូលពេញមួយជីវិត 😭។

​សូមពូមីង បងៗទាំងអស់គ្នាមេត្តាទៅបរិច្ចាគឈាមឲ្យបានទៀងទាត់ ​ដើម្បីជួយសង្គ្រោះអ្នកជំងឺដូចរូបប្អូន និងអ្នកជំងឺជាច្រើនទៀតដែលត្រូវការចាក់បញ្ចូលឈាម បើសិនជាគ្មានអ្នកបរិច្ចាគឈាម ពួកយើងនឹងស្លាប់៕

#TheLoveClub"

Image may contain: 5 people, people standingImage may contain: 3 people, people standingImage may contain: 3 people, outdoorImage may contain: 2 peopleImage may contain: 6 people, people standing, people sitting and indoorImage may contain: 3 peopleImage may contain: 4 people, people standingImage may contain: 1 person, standing, shoes and indoor

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor