Sponsor
អាន​ហើយ​ខ្លោច​ចិត្ត!​ ​ម្តាយ​មីង​ម្នាក់​ប្រកាស​សុំ​ជំនួយ​​ជួយ​សង្គ្រោះ​ក្មួយ​ស្រី​ម្នាក់​នេះ​ឲ្យ​មាន​ជីវិត​​

ស្ត្រី​ម្នាក់​បាន​ប្រកាស​សុំ​ជំនួយ​ពី​អ្នកមាន​ចិត្ត​បុណ្យ​និង​សប្បុរសជន​ជា​បន្ទាន់​ ​​​នៅ​តាម​​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ក្រោម​អារម្មណ៍​ក្ដុកក្ដួល​រំជួល​ចិត្ត​ កើត​ទុក្ខ​ជា​ទម្ងន់​និង​បាន​​បារម្ភ​យ៉ាង​ខ្លាំង​ដោយ​ខ្លាច​បាត់បង់​ក្មួយស្រី​គួរ​ជា​ទី​ស្រឡាញ់ បន្ទាប់​ពី​គេ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍រងបួសធ្ងន់ធ្ងរ​​​​​ ក្រោយពី​បាន​ចេញ​ពី​រៀន។

ការ​អំពាវនាវ​នេះ​គឺ​ចង់​សុំ​ឲ្យ​សប្បុរសជន​ទាំង​អស់​មេត្តា​ជួយ​សង្គ្រោះ ព្រោះ​យោង​តាម​ហ្វេសប៊ុក Vorn Vandy ត្រូវជា​ម្តាយ​មីង​កុមារី​រងគ្រោះ​ត្រូវ​​​ការ​​ថវិកា​យ៉ាង​ខ្លះ​​ ដើម្បី​នាំ​ក្មួយ​ស្រី​ខ្លួន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្រៅ​ប្រទេស​ទើប​អាច​មាន​សង្ឃឹម​រស់​។​​ 

"កូន អើយ ​កូន​ដឹង​ខ្លួន​ឡើង.​....​..កាត់​អាយុ​របស់​ខ្ញុំ ​1​0​ ឆ្នាំ ​ឬ ​20​ឆ្នាំ​ក៏​បាន​ តែ​សូម​មេត្តា​ជួយ​​សង្គ្រោះ​ជីវិត​ក្មួយ​ស្រី​ធំ​របស់​ខ្ញុំ​ផង​..​..​. ខ្ញុំ​កាត់​កេរ​កាត់​ខ្មាស់ ​សុំ​ការ​ជួយ​ពី​បងប្អូន​សូម​មេត្តា​ជួយ​សង្គ្រោះ​ជីវិត​ក្មួយ​ស្រី​ខ្ញុំ​ផង​ ព្រោះ​គាត់​ត្រូវ​បញ្ជូន​ទៅ​វះ​កាត់​នៅ​ក្រៅ​ប្រទេស ​ត្រូវ​ការ​ថវិកា​ច្រើន​ សូម​បង​ប្អូន​មេត្តា​ចូល​រួម​ជួយសង្គ្រោះ​ជីវិត​ក្មួយស្រី​ខ្ញុំ​ផង​ នាង​សន្លប់​មិន​ដឹង​ខ្លួន​ទេ.​.​.​."។ 

"ពេល​គាត់​ចេញ​ពី​រៀន​ធ្វើ​ដំណើរ​មក​ផ្ទះ​ គាត់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​ បោក​ក្បាល​នឹង​ថ្នល់​ ឋិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​ ត្រូវ​កា​​រ​វះកាត់​យក​ឈាម​ក​ក​ក្នុង​ខួរ​ក្បាល.​...សូម​ពុក​ម៉ែ ​បង​ប្អូន​មេត្តា​ជួយសង្គ្រោះ​​ជីវិត​ក្មួយ​ស្រី​ខ្ញុំ​ផង​ .....​ សូម​ព្រះ​ថែរក្សា​ជីវិត​ក្មួយ​ស្រី​ខ្ញុំ​ផង​...​..​បងប្អូន​អាច​ទំនាក់ទំនង​តាម​រយៈ​លេខ​របស់​ខ្ញុំ ​010 320 543"៕​​

ផ្តល់សិទ្ធិដោយ៖KQUBE

Image may contain: one or more peopleImage may contain: 1 personImage may contain: one or more people, people sleeping, people sitting, baby and eyeglassesImage may contain: 3 people, people sitting and indoor
កុមារីរងគ្រោះ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor