Sponsor
បុរសឯកាម្នាក់សុំអង្វរទេវតាឲ្យប្រោសជីវិតបន្តទៀត! សូមបងប្អូនដែលមានចិត្តជាទេវតា ត្រឹមជួយស៊ែរក៍បាន គាត់មិនសង្ឃឹមរស់យូរទេ

មនុស្សយើងម្នាក់ៗសុទ្ធសឹងតែមានរោគាជាប់ខ្លួនជានិច្ចជាកាល ខុសត្រង់ថា អ្នកខ្លះមានបញ្ហាធ្ងន់ និងអ្នកខ្លះមានបញ្ហាស្រាល ។ ដោយឡែកបុរសម្នាក់ មានឈ្មោះថា សីុ ពៅ គាត់កំពុងមានជំងឺឈាមសសីុឈាមក្រហម លើសឈាម ហើមពោះប៉ោង ពោះវៀនធ្លាក់ចូលក្នុងពង ខូចតំរងនោមខ្វះឈាម ហើយឯកោរគ្មានសាច់ញាតិទៀត បានដង្ហោយហៅឲ្យទេវតាជួយប្រោសជីវិតសុំរស់បន្តក្នុងឆ្នាំថ្មី២០១៧ខាងមុខនេះ បុរសម្នាក់នេះពុំបានដាក់លេខទូរស័ទ្ទដើម្បីស្វែងរកសប្បុរសជនទេ តែមានហ្វេសប៊ុកឈ្មោះថា Si Pov គាត់បានរៀបរាប់យ៉ាងសង្វេគក្នុងហ្វេសប៊ុកថា ÷

ខ្ញុំបាទឈ្មោះ សុី ពៅ ក្រីក្រ គ្មានបងប្អូន គ្មានប្រពន្ឋកូន ឪពុកម្តាយស្លាប់ចោល រស់នៅឯកោម្នាក់ឯង មានជំងឺលាងឈាមឈាមស សុីឈាមក្រហម បេះដូង លេីសឈាម ហេីមពោះប៉ោង ពោះវៀនធ្លាក់ចូលពង ខូចតំរងនោមខ្វះឈាម សូមទេវតាមេត្តាអនុញ្ញាតិអោយខ្ញុំបាទសុំរស់បានឃេីញការចូលឆ្នាំសកល ២០១៧ខាងមុខនេះផង។"

ប្រសិនបើមានសប្បុរសជនណាចង់ជួយ សូមទាក់ទងទៅគាត់តាមរយៈហ្វេសប៊ុក Si Pov សូមអរគុណ!!!

សារដែលបង្ហោះលើហ្វេសប៊ុក
Image may contain: 1 person
លោក ស៊ី ពៅ
Image may contain: one or more people, people standing and outdoor
លោក ស៊ី ពៅ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor