Sponsor

ខេត្តកំពង់ឆ្នាំង៖ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៨ធ្នូ២០១៦ នៅចំណុចភូមិដំបូកកកោះ ឃុំស្វាយជ្រុំស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ដោយមានបុរសម្នាក់ដែលមានរបដើរស៊ីឈ្នួលឡើងកាប់ស្លឹកត្នោតយកប្រាក់ចិញ្ចឹមគ្រួសារ បានរងរបួសធ្ងន់ដឹកមកង្រ្គោះនៅមន្ទីរពេទ្យខេត្ត បន្ទាប់ពីបុរសរូបនេះ បាក់បង្អោងឡើងត្តោតពេលកំពុងឡើងត្នោត ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះហង្ស ថា អាយុ៥១ឆ្នាំ មានប្រពន្ធឈ្មោះតុប យ៉េន អាយុ៥០ឆ្នាំ មានកូន៥នាក់ នៅក្នុងបន្ទុក និងមានទីលំនៅក្នុងភូមិឃុំខាងលើ។ ក្រោយពេលកើតហេតុត្រូវបានក្រុមគ្រួសារ និងមន្ត្រីអាជ្ញាធរបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តគំពង់ឆ្នាំង ។

ប្រភព​បានឲ្យដឹងថា​ ជនរងគ្រោះបានទៅស៊ីឈ្នួលឡើងកាប់ស្លឹកត្នោតឲ្យអ្នកភូមិដែលតម្លៃឈ្នួលក្នុងមួយដើមចំនួន៥០០០រៀល។ ក្រោយពីឡើងកាប់ស្លឹកត្នោតបាន២ដើមជនរងគ្រោះក៏បានបន្តឡើងកាប់ដើមទី៣ជាបន្តទៀត ប៉ុន្តែចៃដន្យអាក្រក់ដោយសារបង្អោងចាស់ បានបាក់ធ្លាក់មកដីបណ្តាលអោយរងរបួសធ្ងន់តែម្តង ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនេះបានឲ្យដឹងថា គ្រួសារជនរងគ្រោះមានជីវភាពក្រីក្រលំបាកខ្លាំងណាស់ រកព្រឹកខ្វះល្ងាច ដែលគ្រួសារមួយនេះគឺពឹងទៅលើជនរងគ្រោះតែម្នាក់គត់ដែលមានមុខរបរឡើងត្នោតនិងស៊ីឈ្នួលឡើងកាប់ស្លឹកត្នោតយកលុយចិញ្ចឹមគ្រួសារ ។

ប៉ុន្តែនៅពេលបុរសដែល ជាបង្គោលគ្រួសារមានគ្រោះថ្នាក់បែបនេះ មិនដឹងបានអ្នកណាជួយផ្គត់ផ្គង់គ្រួសារនោះទេ មានតែសង្ឃឹមលើសប្បុរសជន និង កាកបាទក្រហមប៉ុណ្ណោះ ដែលអាចជួយដោះទាល់ក្នុងរយៈពេលដែលជួបគ្រោះភ័យបែបនេះ៕

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor