Sponsor

ភ្នំពេញ៖  កាលពី​វេលា​ម៉ោង១០និង១០នាទី​យប់ថ្ងៃទី២៨ធ្នូ ២០១៦ នៅ​ចំណុច​បណ្ដោយ​ផ្លូវ​រទេះភ្លើង ស្ថិតក្នុង​ក្រុមទី១០៩ ភូមិ២៣ សង្កាត់​បឹងកក់២ ខណ្ឌទួលគោក ម្ដុំ​រោងចក្រ​ឆ្នាំង។ ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ កម្លាំង​អន្តរាគមន៍​ចម្រុះ​ក្រុង សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខាងលើ ក៏បាន​ជួបនឹង​ក្មេងប្រុស៣នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន ក៏​ធ្វើការ​ឃាត់ខ្លួន​តែម្ដង ដោយ​ដកហូត​បាន​ថ្នាំញៀន៥៤កញ្ចប់​តូច និង១កញ្ចប់​ធំ ទូរស័ព្ទដៃ១គ្រឿង រួមជាមួយ​ប្រាក់៤០ម៉ឺន​រៀល។

ប្រភពឲ្យដឹងថា ជនសង្ស័យ​ទាំង៣នាក់ ទី១.ឈ្មោះ លី ចក្រី ភេទ​ប្រុស អាយុ១៦ឆ្នាំ ជា​អ្នកដើរ​លក់​សៀវភៅ ស្នាក់នៅ​ម្ដុំ​វត្ត​ញាណ​រង្សី សង្កាត់​បឹងកក់១ ខណ្ឌទួលគោក ទី២.ឈ្មោះ ឯម ដា​នី​ត ភេទ​ប្រុស អាយុ១៤ឆ្នាំ ជា​អ្នកដើរ​លក់​សៀវភៅ និង​វ៉ៃ​សា​រ៉ា​ស្បែកជើង ស្នាក់នៅ​ម្ដុំ​វត្ត​ញាណ​រង្សី ផ្ទះ​លេខ៣២៦ ផ្លូវ៣៣៦ ក្រុម២ សង្កាត់​បឹងកក់១ ខណ្ឌទួលគោក និង​ទី៣.ឈ្មោះ សែម សេរី ហៅ​ទី អាយុ១៣ឆ្នាំ ភេទ​ប្រុស ជា​អ្នកលក់​សៀវភៅ ស្នាក់​ម្ដុំ​ផ្សារ​ដើម​គ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក។

បន្ទាប់ពី​សាកសួរ​រួច សមត្ថកិច្ច​បា​នប​ញ្ជុ​ន​ជនសង្ស័យ​ទាំង៣នាក់ ទៅកាន់​អធិការដ្ឋាន នគរបាល​ខណ្ឌ ទួលគោក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor