Sponsor
ពលរដ្ឋ​​ស្រុក​អង្គស្នួល​ជីក​​ឃើញ​​ព្រះពុទ្ធ​បដិមា​​២អង្គ​​​អាយុ​កាល​ជាង​៤០០​ឆ្នាំ

ខេត្ត​កណ្ដាល​៖ ព្រះពុទ្ធ​បដិមា​​មាន​អាយុ​កាល​ជាង​៤​០​០​ឆ្នាំ​​ ចំនួន​២​អង្គ​ រួម​ជាមួយ​នឹង​កុលាលភាជន៍​មួយ​ចំនួន​​ ត្រូវ​បាន​​ពលរដ្ឋ​​​ភូមិ​ឆក់​ឈើ​នាង ​ឃុំ​ឆក់​ឈើ​នាង​ ស្រុក​អង្គស្នួល បាន​​ជីក​រក​ឃើញ​ក្នុង​បរិវេណវត្ត​ព្រះ​នាគ។​​

ក្រោយ​ទទួល​បាន​ព័ត៌មាន​​នេះ​ហើយ​​លោក​ ហេង​ កំសាន្ត ​ប្រធាន​នាយកដ្ឋាន​បុរាណវត្ថុ​ នៃ​ក្រសួង​វប្បធម៌​ បាន​សហការ​ជាមួយ ​​លោក​ឧត្តម​សេនីយ៍​ត្រី ​លី ឡាយ ​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ​រួម​ទាំង​​អាជ្ញាធរ​ស្រុក​និង​មូលដ្ឋាន​​​បាន​ចុះទៅ​​​សម្របសម្រួល​ជាមួយ​គណៈកម្មការ​វត្ត ​​និង​​ពុទ្ធបរិស័ទ​ ដើម្បី​ស្នើ​សុំ​ព្រះពុទ្ធ​បដិមា​​​ និង​កុលាលភាជន៍​​ខាង​លើ យក​ទៅ​​រក្សា​ទុក​នៅ​សារមន្ទីរជាតិ​ ​សម្រាប់​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​សិក្សា​ស្វែងយល់​។​

យ៉ាង​ណា​មិញ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣០​ ខែ​មករា ​មក​ទល់​ពេល​​នេះ​គណៈ​កម្មការ​វត្ត​ ​និង​​ពុទ្ធបរិស័ទ​វត្ត​ព្រះ​នាគ​ នៅ​មិន​ទាន់​ព្រម​ឲ្យ​យក​ទៅ​រក្សាទុក​នៅ​សារមន្ទីរជាតិ​​ទេ​ ទោះ​បី​មន្ត្រី​ក្រសួង​​និង​អាជ្ញាធរ​ស្រុក​អង្គស្នួល ​​ព្យាយាម​ចរចា​​​សម្របសម្រួល​យ៉ាង​ណា​ក៏​ដោយ​ក្នុង​នោះ​ដែរ​លោក ​ជា ​សុជាតិ ​អនុប្រធាន​ការិយាល័យ​បុរាណវត្ថុ​ នៃ​សារមន្ទីរជាតិ​ភ្នំពេញ បាន​លើក​ឡើង​ថា ទីធ្លា​វត្ត​ព្រះ​នាគ​ទាំងមូល​គឺ​ជា​បុរាណ​ដ្ឋាន​មួយ​ ដែល​ស្ថិត​នៅ​ច្រើន​សម័យកាល ​ដូចជា​​​យុគថ្ម​បំបែក ​​យុគថ្ម​រំលីង ​សម័យ​បុរេប្រវត្តិ​ សម័យ​មុន​អង្គរ​ សម័យ​អង្គរ​ និង​សម័យ​ក្រោយ​អង្គរ​ជា​ដើម​ ដែល​​ជាក់ស្ដែង ​មាន​ភស្តុតាង​​​រក​ឃើញ​នេះ​សម្រាប់​ ដែល​ឧបករណ៍​ប្រើប្រាស់​របស់​មនុស្ស​​នោះ៕​​

រូបភាព
រូបភាព
រូបភាព
រូបភាព

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor