
៥ ប្រទេសរួមគ្នាមាន អុីរ៉ង់ ទួរគី អុីរ៉ាក់ អាហ្សែបែហ្ស និងរុស្ស៊ី ថ្មីៗនេះបានចុះហត្ថលេខាព្រមព្រៀងមួយ ដោយសហការគ្នា ឈប់ចរាចរណ៍ប្រាក់ដុល្លារនៅលើទីផ្សារអឺរ៉ុបតទៅទៀត ជាពិសេសគឺលើវិស័យពាណិជ្ជកម្ម ថ្វីបើគោលការណ៍នេះនូវមិនទាន់មានប្រសិទ្ធភាពនៅឡើយក៏ដោយ នេះបើយោងតាមសារព័ត៌មាន Sputnik បានចុះផ្សាយនៅថ្ងៃពុធ ទី០១តែកុម្ភៈ ព្រឹកនេះ។
រដ្ឋាភិបាលបណ្ដាប្រទេសខាងលើ កំពុងព្យាយាមអនុវត្តន៍គោលការណ៍ថ្មីមួយរបស់ខ្លួន គឺការកាត់បន្ថយការប្រើប្រាស់រូបិយប័ណ្ណអាមេរិកនៅលើទីផ្សារពាណិជ្ជកម្មអន្តរជាតិ ឆ្ពោះទៅរកការឈប់ចាយ និងឲ្យតម្លៃទៅលើប្រាប់ដុល្លារតទៅទៀត ដើម្បីជាការឆ្លើយតបប្រឆាំងនឹងលោក ប្រធានាធិបតីអាមេរិក Donald Trump ដែលបានចុះហត្ថលេខាលើបទបញ្ជាមួយហាមឃាត់ប្រជាជនកាន់សាសនាអ៊ីស្លាមទាំងប្រាំពីរប្រទេស មិនឲ្យចូលទឹកដីអាមេរិករយៈពេល១២០ថ្ងៃ។
គួរបញ្ជាក់ផងដែរថា បទបញ្ជារបស់លោក Donald Trump ដែលបានចុះហត្ថលេខាកាលពីសប្ដាហ៍មុនកន្លងមកនេះ បានធ្វើឲ្យសម្ព័ន្ធមិត្តទាំងប្រាំរបស់ខ្លួនជំទាស់យ៉ាងខ្លាំង ព្រមទាំងរៀបចំផែនការវាយបកត្រឡប់វិញទៀតផង ម្យ៉ាងទៀតលោក Valiollah Seif ទេសាភិបាលធនាគារកណ្ដាលអុីរ៉ង់ ក៏កំពុងព្យាយាមបញ្ចុះតម្លៃអត្រាការប្ដូរប្រាប់ជាបន្តបន្ទាប់ផងដែរ៕

ផ្តល់សិទ្ធិដោយ៖KQUBE