
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ១៧ និង ០០ ស្នងការនគរបាលខេត្តព្រះសីហនុ ដោយមាន ឯកឧត្តមជួន ណារិន្ទ ស្នងការខេត្ត បានបញ្ជារឲ្យ កម្លាំងជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌដឹកនាំកំលាំង ចុះបង្ក្រាប ក្មេងទំនើង ដែលបង្ហោះម៉ូតូតាមដងផ្លូវទីសារធារណៈដែលប្រជាពលរដ្ធធ្វើដំណើរនៅទីនោះមានការភ័យខ្លាចជារៀងរាល់ថ្ងៃ បានចំនួន ០៤នាក់ ៖
ទី១.ឈ្មោះ មុន្នី ពេជ្រសុផានិត ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។ (ជិះពីក្រោយ)ទី២.ឈ្មោះ ចាន់ វិចិត្រ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅក្រុម១៧ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (បើកម៉ូតូ)ទី៣.ឈ្មោះ ហ៊ុល សុភក្រ្តា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅក្រុម១២ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ (បើកម៉ូតូ)៤.ឈ្មោះ ឡង់ ប៉ូលីន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅក្រុម០៤ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។ (ជិះពីក្រោយ) ។ ប្រភពពី ឯកឧត្តមស្នងការបានកោះហៅអាណាព្យាបាលឲ្យគាត់មកមើលក្នុងខ្លីបវិដេអូដែលខ្ញុំបាទចាត់មន្ត្រីលួចថតសកម្មភាពកំពុងបង្ហោះជាក់ស្ដែងនៅទង្វើរកូនៗពួកគាត់ហើយឲ្យគាត់ធានាយកទៅអប់រំបន្ត ។ ក្នុងនោះសមត្ថកិច្ចក៏បានធ្វើការណែនាំនិងឲ្យធ្វើកិច្ចសន្យាបញ្ឈប់នៅសកម្មភាពនោះទៀត ព្រមទាំឲ្យដោះកង់មុខទកនៅកន្លែងសមត្ថកិចដោយខ្លួនឯង៕


វីដេអូ៖
ផ្តល់សិទ្ធិដោយ៖VD7News.com