
ភ្នំពេញ៖ កាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ មានបាញ់ប្រហារមួយបណ្ដាលអោយស្រ្តី០២នាក់កំពុងបើករថយន្តចេញពីក្លឹប Mango រងរបួស ធ្ងន់ស្រាល ហេតុកម្មនេះបានកើតឡើង នៅជិតធនាគារកាណាឌីយ៉ា កែងចូលទៅផ្សារ អូរឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា ភ្នំពេញ។ យោងតាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យបាញ់ចំនួន៥គ្រាប់ ករណីនេះអាចផ្តើមចេញពីរឿងគំនុំ ក៏ដោយសារតែក្រុមខ្មាន់កាំភ្លើង ក្រោយបាញ់ប្រហារហើយ បានបើកម៉ូតូគេចខ្លួនបាត់ មិនបានប្លន់យកទ្រព្យសម្បត្តិនោះទេ។
ប្រភពឲ្យដឹងថា នារីរងគ្រោះម្នាក់ឈ្មោះស៊ន បូលីន អាយុ២៨ឆ្នាំដែលរងរបួសស្រាល នៅក្នុងនៅក្នុងហេតុការណ៍បាញ់ប្រហារនេះ ។ ពួកគេទាំង២នាក់បានបើកឡានមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-8883 ចេញពីក្លឹបកំសាន្ត Mango នៅក្នុងខណ្ឌចំការមន គោលបំណងទៅផ្ទះ។ នារីរងគ្រោះបានបន្តទៀតថា ខណៈដែលកំពុងបើករថយន្តតាមមហាវិថីព្រះសីហនុ លុះបើកមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង មិនចាំម៉ាកបានធ្វើការបាញ់ប្រហារ មកលើរថយន្តពួកគេខាងលើបណ្តាលរងរបួស ធ្ងន់ម្នាក់ និងស្រាលម្នាក់។
បន្ទាប់ពីបាញ់រះហើយ នារីរងគ្រោះទាំង២នាក់ បានព្យាយាមបើករថយន្តរត់ តែខណៈកំពុងបើករថយន្តរត់បានប្រមាណជា ៣០០ម៉ែត្រ ស្រាប់តែជនសង្ស័យទាំង២នាក់នោះ មិនអស់ចិត្តបានជិះម៉ូតូតាមបាញ់រះមកលើរថយន្តម្តងទៀតរួចហើយ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។
បន្ទាប់ពីជនសង្ស័យចេញទៅបាត់នារីរងគ្រោះទាំង២ខាងលើបានបើករថយន្តទៅមន្ទីរពេទ្យកាល់ម៉ែតដោយខ្លួនឯងដើម្បីឲ្យពេទ្យព្យាបាលរបួស។ ដោយឡែកមួយករណីទៀត ជនរងគ្រោះ៣នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារតែជនសង្ស័យបានប្លន់និងបាញ់ ប្រហារដល់មុខផ្ទះ នាម៉ោង២រំលងអាធ្រាត្រថ្ងៃទី២១ ខែមករាឆ្នាំ២០១៧ នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ជិតផ្សារទំនើប សុវណ្ណា។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាព ទៅឆក់កាបូប និងទូរស័ព្ទ ជនរងគ្រោះជានារីម្នាក់ ពេលចុះបើកទ្វារ ស្រាប់តែពេលនោះ ជនរងគ្រោះម្នាក់ទៀតដែលនៅ ក្នុងរថយន្ត បើកបុកធ្វើឲ្យជនសង្ស័យខឹង ក៏បើកការបាញ់ប្រហារតែម្តង បណ្តាលឲ្យរងរបួសទាំង៣នាក់។
ជនរងគ្រោះ ជិះរថយន្តសេរីទំនើប១គ្រឿងម៉ាកLexus ពណ៌ស ស្លាកលេខ ភ្នំពេញ 2AI-8799 ចេញមកពីក្លឹប Epic មកផ្ទះ។ បន្ទាប់ពីបាញ់ឲ្យរងរបួសហើយ ជនរងគ្រោះទាំង៣ត្រូវបានបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ដើម្បីជួយសង្គ្រោះអាយុជិវិត។
សម្រាប់ករណីបាញ់ប្រហារទាំង២នេះ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ បាននិងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ជនបង្ក៕







វីដេអូ៖
ផ្តល់សិទ្ធិដោយ៖VD7News.com