Sponsor
តំណម​៤​យ៉ាង​ដែល​ត្រូវ​ហាម​ដាច់ខាត​ បើ​ទៅ​លេង​ផ្ទះ​គេ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន

នៅ​ប្រទេស​កម្ពុជា​ កូន​ខ្មែរ​សែ​ស្រឡាយ​ចិន​ នឹង​រៀបចំ​សែនព្រេន​ យ៉ាង​ធំ​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ដែល​ជា​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ចិន ដែល​រឿយៗ​សម្រាប់​អ្នក​មាន​សន្ដានចិត្ត​ តែងតែ​ហៅ​បងប្អូន ឬ​មិត្ត​ភ័ក្តិ​ ជិតដិត​ទៅ​ញ៉ាំ​អាហារ​ជុំគ្នា​ និង​ជជែក​គ្នា​លេង​ ពេល​សម្រាក​លំហែ​ពី​ការ​រកទទួល​ទាន​ និង​ការងារ​ប្រចាំ​ថ្ងៃ។ ដូច្នេះ​គេហទំព័រ​ព័ត៌មាន​ខេឃ្យូប​បាន​សម្ភាសន៍​ជាមួយ​ហោរា​ល្បី​ឈ្មោះ សាកសួរ​ពី​តំណម​និយាយ​អ្វី​ខ្លះ​ ដែល​ចាំបាច់​ត្រូវ​តែ​តម​​ដាច់ខាត ពេល​ទៅ​លេង​ផ្ទះ​គេ​អំឡុង​ពេល​ចូល​ឆ្នាំ​ចិន​នេះ។   

តំណម​៤​យ៉ាង​ដែល​ត្រូវ​ហាម​ដាច់ខាត​ បើ​ទៅ​លេង​ផ្ទះ​គេ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន

ចុចអាន៖ បើ​ទិញ​ជ្រូក​ខ្វៃ​សែន​ ប្រយ័ត្ន​បាក់​ត្រចៀក​និង​កន្ទុយ​ ព្រោះ.......... 

លោក​តា​កុកឡុង បាន​ប្រាប់​គេហទំព័រ​ព័ត៌មាន​ខេឃ្យូប Kqube.net ថា​មាន​​ជនជាតិ​មាន​តំណម​៤​យ៉ាង​ដែល​ត្រូវ​ហាម​ដាច់ខាត​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​នេះ  បើសិនជា​អ្នក​ក្រៅ​​ចូល​មក​លេខ​ ដែល​មាន​ដូចខាង​ក្រោម​នេះ ៖

 ទី​១. មិន​ជូន​នាឡិកា​ទៅ​ម្ចាស់​ផ្ទះ​ទេ ព្រោះ​មាន​ប្រផ្នូល​ថា ជូន​ដំណើរ​ម្ចាស់​ផ្ទះ​ទៅ​ស្លាប់ ។

ទី២. មិន​និយាយ​រឿង​នយោបាយ​ ពី​ព្រោះ​មនុស្ស​មាន​ចិត្ត​ខុស​គ្នា​ រមែង​ជជែក​ប៉ះសម្ដី​ និង​ខ្វែង​គំនិត​គ្នា​នាំ​ក្ដៅ​ចិត្ត​ពេល​ មាន​ប្រកាន់​គោលជំហរ​រៀង​ខ្លួន។  

ទី៣. មិន​និយាយ​រឿង​សាសនា​  ពីព្រោះ​សាសនា​ខុស​គ្នា ការ​ជំនឿ​ក៏​ខុស​គ្នា ការ​ប្រតិបត្តិ​ក៏​ខុស​គ្នា​ ដែល​អាច​នាំ​រឿង​ល្អក់កករ។ 

ទី៤. មិន​សុំ​ខ្ចី​លុយ​ម្ចាស់​ផ្ទះ ពី​ព្រោះ​ អំឡុង​ពេល​នេះ​ ជនជាតិ​ចិន​ជឿ​ថា ទេវតា​ឆ្នាំ​ថ្មី​នាំ​លាភ​សំណាង ទ្រព្យ​ហូរ​ចូល​ផ្ទះ សូម​សំរាម​ក៏​គេ​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​ដែរ សូម​ខោអាវ​ក៏​គេ​មិន​បោក​គក់​ដែរ ដូច្នេះ​ទម្រាំ​លុយ​ទៀត គឺ​មិន​ចេញ​ពី​ហោប៉ៅ​គេ​ឡើយ គឺ​គេ​ចាយ​ត្រឹម​តែ​នៅ​ លុយ​កាក់​តិចតួច ក្រៅ​ខ្លួន និង​ក្នុង​អាំង​ប៉ាវ​ដែល​បាន​ត្រៀម​ទុក​ប៉ុណ្ណោះ។  

ចុចអាន៖ ​របៀប​សែន​ចូល​ឆ្នាំ​ចិន​ឲ្យ​រកស៊ី​ឡើង​​និង​តំណម​សំខាន់​មួយ​ត្រូវ​តែ​ជៀសវាង (សំឡេង)

គេហទំព័រ​ព័ត៌មាន​ខេឃ្យូប​នឹង​ធ្វើការ​ផ្សាយ​អត្ថបទ​ជា​ច្រើន​បន្ត​បន្ទាប់​ សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ ដូច្នេះ​សូម​តាមដាន​ទស្សនា​នៅ​ WWW.KQUBE.Net

 សូម​ទស្សនា​វីដេអូ​មក​ស្រាយ​ខាង​ក្រោម៖

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor