Sponsor

សិល្បៈ ៖ គោលដៅ​ធំ​របស់​អ្នក​តារា​ចម្រៀង​ក្រៅ​ពី​កេរ្តិ៍ឈ្មោះ ​លុយ​ក៏​ជា​កត្តា​សំខាន់​ដែរ​ ដូច្នេះ​ហើយ​ទើប​ពួកគេ​ម្នាក់​ៗ​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ ​ដើម្បី​ក្រសោប​យក​ភាព​ល្បីល្បាញ​ និង​ទទួល​បាន​ឱកាស​ចេញ​កើប​លុយ​ពី​ការ​សម្ដែង​។

យ៉ាងណាមិញ​ក្នុង​ឆ្នាំ​២០១៧​នេះ​តារា​ចម្រៀង​កញ្ញា ​យូរី​ បាន​ប្រាប់​ថា ព្រោះ​តែ​ចង់​បំពេញ​បំណង​បង្កើន​ប្រជាប្រិយភាព ​និង​បំពេញ​តាម​តម្រូវ​ចិត្ត​អ្នក​រៀបចំ​កម្មវិធី​ប្រគំតន្ត្រី​នាង​បាន​ចាប់​ដៃ​គូ​ច្រៀង​ជា​មួយ​អ្នក​ចម្រៀង​រ៉េប​មក​ពី​ប្រទេស ​អូទ្រីស​។បញ្ជាក់​ប្រាប់​បន្ថែម​មក​ Kqube.net ​ជុំ​វិញ​គម្រោង​ការងារ​សិល្បៈ​ថ្មី​ៗ​នេះ ​យូរី​ បាន​ប្រាប់​ថា​ក្នុង​ឆ្នាំ​២០១៧​នាង​មាន​បទ​ចម្រៀង​Melody ​ថ្មី​ជា​ច្រើន​បទ​សម្រាប់​ត្រៀម​ចេញ​លក់​ជា​បន្តបន្ទាប់​តម្រូវ​តាម​ការ​ចង់​បាន​របស់​ទស្សនិកជន ហើយ​ឆ្នាំ​នេះ​ព្រោះ​តែ​ទីផ្សារ​ចេញ​ច្រៀង​តាម​កម្មវិធី​ប្រគំតន្ត្រី​មាន​ច្រើន​ជាង​ឆ្នាំ​ចាស់​ នាង​ក៏​បាន​បង្កើត​ក្រុម​រាំ​នារី​មួយ​ក្រុម​បន្ថែម​ទៀត​  ព្រោះ​អ្នក​រៀបចំ​កម្មវិធី​ជា​ច្រើន​តែង​សួរ​នាំ​នាង​មាន​អ្វី​ថ្មី​ និង​ប្លែក​ ។

តារា​រូបនេះបន្ត​ថា ​ក្រៅពី​បង្កើត​ក្រុម​រាំ ​ពេល​នេះ​នាង​ក៏​ទើប​តែ​ចាប់​ដៃ​គូ​ច្រៀង​ជា​មួយ​អ្នក​ចម្រៀង​រ៉េប​មក​ពី​ប្រទេស ​អូទ្រីស​ ម្នាក់ ​ហើយ​ពេល​នេះ​ពួក​យើង​ក៏​បាន​ថត​ជា ​Audio​ បាន​មួយ​បទ​រួច​ហើយ​ដែរ​ ​បទ​នេះ​ក៏​ត្រៀម​ចេញ​ថត ​MV​ ក្នុង​ពេល​ឆាប់​ៗ​នេះ​ដែរ​។ កញ្ញា​បន្ត​ថា ​ហេតុផល​ដែល​នាង​ចាប់​ដៃគូ​ជា​មួយ​អ្នក​ចម្រៀង​រ៉េប​ស្រី​ម្នាក់​ទៀត​ គឺ​មក​ពី​នាង​ចង់​មាន​អ្វី​ដែល​ថ្មី​ និង​ប្លែក​ឲ្យ​ទស្សនិកជន​បាន​ឃើញ​ ម្យ៉ាង​ទៀត​អ្នក​ចម្រៀង​មក​ពី​ អូទ្រីស ​ក៏​មាន​រូប​សម្រស់​ស្អាត ​និង​មាន​ទេពកោសល្យ​ខ្លាំង​ផ្នែក​រ៉េប​​។  ​

យូរី ​បញ្ជាក់ជូន ​Kqube.net បន្ថែម​ថា ​សម្រាប់​គម្រោង​ចាប់​ដៃគូ​នេះ​នាង​ក៏​មាន​បទ​ចម្រៀង​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ច្រៀង​រួមគ្នា​ ហើយ​បទ​ទាំង​នេះ​ពួក​យើង​កំពុង​ហាត់​សម​ និង​ចូល​ថត​សំឡេង​ជា​បណ្ដើរ ​ហើយ​ពេល​នេះ​បទ​ចម្រៀង ​និង​វត្ត​មាន​ពួក​នាង​ចេញ​ម្ដង​នេះ​កញ្ញា​មាន​ការ​រំពឹង​ទុក​ថា​ នឹង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ជាក់​ជា​មិន​ខាន​៕

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor