Sponsor

ក្រោយ​ចេញ​លិខិត​មួយ​ផ្ញើ​ទៅ​ម្ចាស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​​ រាជធានី​ភ្នំពេញ​ ដើម្បី​ឲ្យ​​​​​បញ្ឈប់​ការ​សហការ​ជាមួយ​វិទ្យុ​​ABC FM១០៧.៥ ​ក្នុង​ការ​ផលិត​កម្មវិធី​ ABC ​3 ​ស្រ្ពីង​ កាល​ល្ងាច​ថ្ងៃ​ម្សិលមិញ​ បន្ទាប់​ពី​មាន​សង្គ្រាម​ពាក្យ​សម្តី​ជាមួយ​មិត្ត​អ្នកលេង​ក្នុង​​​បណ្ដាញ​សង្គម លើ​សកម្មភាព​របស់​ពីធីការ​ម្នាក់​របស់​ABC លោត​ផ្លោះ​តុ​ ខណៈ​កំពុង​ផ្សាយ​ផ្ទាល់​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​​ មករា​នេះ​​ រដ្ឋមន្ត្រី​ខៀវ កាញារីទ្ធក៏​​បាន​បញ្ចេញ​សារ​ខ្លី​មួយ​​ទៀត​ថា​៖ "ក្នុង​ពិភព​សារព័ត៌មាន​ មិន​ដូច​ក្នុង​ឆាក​ល្ខោន ​ហើយ​ក៏​មិន​ដូច​ក្នុង​រឿង​ចិន​កាប់​ដាវ​ទេ"។​​

សារ​​ខ្លី​នេះ​ពិតជា​មាន​អត្ថន័យ​ ដើម្បី​ឲ្យ​មហាជន​ ឬ​បុគ្គល​ពាក់ព័ន្ធ​គួរ​យក​ទៅ​ពិចារណា​ឡើង​វិញ​ ប្រសិន​ជា​ចង់​បន្ត​ប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​ កុំ​ចេះ​តែ​ហ៊ាន​ធ្វើសកម្មភាព​ភាព​ដែល​ខ្លួន​ធ្វើ​សុទ្ធ​តែ​ត្រឹមត្រូវ​នោះ​​។ ​ក្នុង​សំណេរ​នៅ​លើ​គណនី​ហ្វេសប៊ុក ​របស់​ឯកឧត្តម​ រដ្ឋមន្ត្រី​ បញ្ជាក់​ថា​ទៀត​ថា​៖​" ​ពិភព​លោក​មិន​មែន​មាន​តែ​‹‹​ស​›› ​ហើយ​នឹង​ ‹​‹​ខ្មៅ​››​នោះ​ទេ​ តែ​មាន​ប្រផេះ​ច្រើន​ ​ហើយ​មិន​អាច​សន្សំ​ពិន្ទុ​ទុក​កាត់​ទឹក​ក៏​អត់​ដែរ​​។ ​ហេតុនេះ​ត្រូវ​ចាំ​ថា ​ទូទាត់ ​មិន​ដូច ​ទាត់​ទូ​ទេ ​ហើយ​ទៀងទាត់​ខុស​ពី​ ទាត់​ទៀង ​ពិសេស​បើ​មេ​អង្គភាព​ប្រឆាំង​ពុក​រលួយ​ជា​មុខសញ្ញា​នៃ​ការ​ទាត់​នោះ​ទៀត ​គឺ​ធ្ងន់​ណាស់​"៕​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor