Sponsor
ញាក់​សាច់​! ទឹក​សុទ្ធ​នៅ​ឆ្នេរ​ឯករាជ្យ​កំពង់​សោម​ ​​១​ដប​​​តម្លៃ ​៧​៥០០​៛

តារា​ចម្រៀង​ Original Song ​ម្នាក់​​​ដែល​មាន​ឈ្មោះ​ហ្វេសប៊ុក Bank KH (កូន​អ្នក​ប៉ៃលិន​) ​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​​មករា​ ឆ្នាំ​២០១៧​នេះ​បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត​រឿង​ការ​ទិញ​ទឹក​សុទ្ធ នៅ​កំពង់​សោម អ្នក​លក់​​ម្តុំ​ក្បែរ​ Holiday Place Hotel តាម​បណ្ដោយ​ឆ្នេរ​ឯករាជ្យ បាន​លក់​ឲ្យ​ខ្លួន​ ​១​ ដប​ តម្លៃ​៧៥០០​៛ ដែល​តម្លៃ​​​នេះ​ថ្លៃ​កប់​ពពក​ ហើយ​បាន​ធ្វើ​ឲ្យ​មិត្ត​អ្នក​លេង​សង្គម​បាន​រិះ​យ៉ាង​ខ្លាំង​ផង​ដែរ។

តារា​ចម្រៀង​ខាងលើ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា "១ ដប​ ៧,​៥០០៛ ​នៅ​កំពង់​សោម​ទិញ​ម្ដុំ​ក្បែរ​ Holiday​ Place​ Hotel​ តាម​ឆ្នេរ​ឯករាជ្យ ​​នេះ​ហើយ​ជា​​ហេតុផល​ដែល​ខ្ញុំ​មិន​ចង់​ដើរ​លេង​​នៅ​ស្រុក​ខ្មែរ គ្រាន់​តែ​ទឹក​១​ដប​កន្លះ​លីត្រ​សោះ ​ថ្លៃ​ជាង​សាំង ​១​លីត្រ​ទៀត ​លើក​ក្រោយ​កុំ​ញ៉ាំ​​មុន​គិត​លុយ​ណា Maayaly​ Inn​​បើ​ម្ហូប​វិញ ​កន្លែង​ខ្លះ ​មិន​ឆ្ងាញ់ ​ហើយ​ថ្លៃ ​គ្មាន​គុណភាព​"។ យ៉ាងណាមិញ​នេះ​គឺជា​ការ​លើក​ឡើង​របស់​តារា​រូប​នេះ​ តែ​ម្ខាង​ប៉ុណ្ណោះ​ ដូច្នេះ​សូម​មិត្ត​អ្នក​អាន​ ​ពិចារណា​និង​តាម​ការ​គួរ ហើយ​សូម​ប្រយ័ត្ន​រាល់​ការ​ជាវ​អ្វី​មួយ​​ សូម​សួរ​តម្លៃ​មុន​សិន​ជៀសវាង​អ្នក​លក់​កោរ​មិន​ដាក់​ទឹក​៕​​​​​​​​​​​​​​​​​​​

សារបង្ហោះលើហ្វេសប៊ុក

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor