Sponsor

ខេត្តរតនគីរី៖ ស្ត្រី២នាក់ម្ដាយនិងកូន កើតទុកមិនសុខចិត្ត បន្ទាប់ពីដឹងថា សាច់ញ្ញាតិប្រុសស្រី៥នាក់ ដែលបានព្រួតគ្នាវាយគាត់ ត្រូវនគបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ឃាត់ខ្លួនតែស្រី២នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយត្រូវតុលាការមិនឃុំខ្លួននោះទេ។

ជនរង្គ្រោះ២នាក់ម្ដាយនិងកូន ម្ដាយមានឈ្មោះ សេង ចាន់ហម និងកូនមានឈ្មោះ លាន់ ស្រីនិត បានកើតទុកមិនសុខចិត្ត ដាក់ពាក្យបណ្ដឹងបន្ត ដោយដឹងថា តុលាការមិនបានឃុំខ្លួនស្ត្រី២នាក់ម្ដាយនិងកូន ព្រមទាំងចោទប្រកាន់ថា នគបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្ត ធ្វើការលំអៀង មិនធ្វើទៅតាមនិតិវិធីច្បាប់ ដោយកសាងសំណុំរឿង និងឃាត់ខ្លួនបញ្ជូនទៅតុលាការ តែ២នាក់ ចំណែក៣នាក់ទៀត ទី១.ឈ្មោះ សៀ គឹមអៀង ភេទស្រី ទី២.ឈ្មោះ សៀ ដារ៉ូ ប្រុស ទី៣.ឈ្មោះ សៀ ដារ៉ា ភេទប្រុស អ្នកទាំង៣នាក់នេះ ជាសាច់ញ្ញាតិនិងគ្នា បានព្រួតគ្នាវាយមកលើរូបគាត់និងកូនទាំង៥នាក់ បណ្ដាលឲ្យ២នាក់ម្ដាយនិងកូន រងរបួសយ៉ាងធ្ងន់ធ្ងរ បែរជាឃាត់ខ្លួនតែ២នាក់ បញ្ជូនទៅតុលាការ ហើយ២នាក់ដែលបញ្ជូនខ្លួនទៅតុលាការ ក៏មិនត្រូវតុលាការឃុំខ្លួនទៀត។​ ករណីជនរង្គ្រោះចោទប្រកាន់ថា ការិយាល័យនគបាលព្រហ្មទណ្ឌកំរិតស្រាលធ្វើការលំអៀង ៥នាក់ប្រើអំពើហឹង្សាដោយចេតនាមកលើរូបគាត់ ឃាត់ខ្លួនតែ២នាក់បញ្ជូនទៅតុលាការ។ លោ មាស ពៅបូរ៉ា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលថា លោកបានប្រើប្រាស់និតិវិធី វិធានការជំនាញរយៈពេល៤៨ម៉ោង ធ្វើការស្រាវជ្រាវ លោកបានប្រមូលព័ត៌មានកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ បើចង់ដឹងច្បាស់សួរទៅតុលាការ។ លោក ម៉ៅ សារី មេធាវីជនរងគ្រោះបានឲ្យដឹងថា រឿងនេះតាមពិតទៅ ទំពួកវាមិនទៅផ្លូវក៏វាមិនមក ជាលទ្ធផល អ្នកណារងរបួសខ្លាំងជាងគេ អ្នកនោះជាជនរង្គ្រោះ មិនថាអ្នកណាវាយមុន អ្នកណាវាយក្រោយទេ ប៉ុន្តែដោយឡែកផ្លូវច្បាប់ នៅមាននិតិវិធីអង្កេតច្រើនទៀត។ ចំណែកការធ្វើសោតនកម្មទៅឃើញថា រឿងនេះជាបទល្មើសមជ្ឈឹមទេ ដូច្នេះលោកក៏បានស្នើរសុំទៅតុលាការ សុំឲ្យដាក់រឿងនេះស្ថិតនៅក្រោមការត្រួតពិនិត្យផ្លូវតុលាការ ដោយដាក់ប្រាក់តំកល់ ធានាសំណងរដ្ឋបវេនីយ៍ នៅពេលដែលតុលាការរកឃើញថាមានកំហុស ឬ ក៏តុលាការកាត់ឲ្យសងជនរង្គ្រោះ។ ដោយឡែកលោក សួស ឡា ប្រធានតុលាការខេត្តថា រឿងនេះអត់មានអំពើហឹង្សារមានសណ្ឋានទម្ងន់ផង ទៅឃុំមនុស្សយ៉ាងម៉េច គ្រាន់តែវាយគ្នាទៅវិញទៅវិញមក ហើយ(ខាំ)បន្តិចបន្តួចទៅដាក់គុកមនុស្ស២នាក់ម៉េចនឹងកើត បើតាមរបាយការណ៍ប៉ូលីសបញ្ជូនមក វាយគ្នាទៅវិញទៅវិញទៅមក មានរបួសទាំងសង្ខាង ឲ្យយកមនុស្សទៅដាក់គុកយ៉ាងម៉េច ហើយក៏មិនមែនតុលាការដោះលែងឲ្យនៅក្រៅឃុំទេ គ្រាន់តែមិនធ្វើការឃុំខ្លួន គឺដាក់ឲ្យនៅក្រោមការពិនិត្យផ្លូវច្បាប់របស់តុលាការ ដោយដាក់ប្រាក់ធានាចំនួន១០០០ដុល្លា(៤លានរៀល)។ គួររំលឹកថា ហេតុការណ៍អំពើហឹង្សានេះបានកើតឡើងនៅវេលាម៉ោង៤និង១៧នាទី រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចតូបលក់អង្ករ ផ្លូវចូលផ្សារក្រុងបានលុង ជ្រុងខាងកើត។ បង្ករឡើងដោយក្រុមគ្រួសារលក់ចានឆ្នាំងចំនួន៥នាក់ ស្រី៣នាក់ ប្រុស២នាក់ ទៅវាយស្ត្រីម្នាក់ដល់តូបលក់អង្ករបស់ជនរង្គ្រោះ ខណៈពេលកូនស្រីជនរង្គ្រោះឃើញមនុស្សដល់ទៅ៥នាក់មកវាយម្ដាយ ប្រុស២នាក់ចាប់គ្រៀកឲ្យស្រី៣នាក់ បោចសក់ដាច់ទាំងដុំ ព្រមទាំងវាយនិងខាំដៃម្នាក់ម្ខាងផងនោះ នាងក៏ស្ទុះទៅជួយទាំងភ្លេចខ្លួនថាមានកូនខ្ចី៣ខែ ក៏ត្រូវគេវាយរហូតដល់ទាស់ផងដែរ។ មូលហេតុ​ដែលនាំ​អោយ​កើតជា​ជម្លោះ​នេះ​គឺ​ព្រោះ​រឿង​សន្សំ​បន្តិចបន្តួច​ភ្ញៀវ​ចតម៉ូតូ​មុខ​តូប​ជនបង្ក បែរមក​ទិញ​អីវ៉ាន់​ជនរងគ្រោះ​ទើប​ធ្វើ​អោយ​ជង​បង្ក​ខឹង​ដៀមដាម​ផ្លែផ្កា​ ជនរងគ្រោះ​តឡើង​វាយយក​តែម្ដង​៕

វីដេអូ៖

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor