Sponsor

រាជធានី​ភ្នំពេញ៖ ​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​ប្រមាណ​ជាង​៥​ ទៅ​៦​គ្រឿង​ បាន​ដេញ​តាម​រថយន្ត​មួយ​គ្រឿង​តាំង​ពី​ចំណុច​ទួល​ទំពូង​រហូត​ដល់ ក្បែរ​ស្ពាន​អាកាស​ក្បាល​ថ្នល់ ​ក្រោយ​ពី​រថយន្ត​ខាង​លើ​បើក​បុក​ម៉ូតូ​មួយ​គ្រឿង​ជិះ​ដោយ​យុវជន​៣​នាក់ ហើយ​មិនព្រម​ឈប់​ដោយ​អូស​ម៉ូតូ​ទៅ​ជាមួយ បែក​ផ្កាភ្លើង​ពេញ​ថ្នល់​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ពលរដ្ឋ​ ហើយ​នាំគ្នា​ដេញ​តាម​រហូត​រថយន្ត​ឈប់​ក៏​ធ្វើ​ការ​វាយ​កញ្ចក់​រថយន្ត​ស្ទើរ​សុះ និង​បាន​វាយ​អ្នក​បើក​បរ​ជាំមុខ​ជាំ​មាត់​ផង​ដែរ​​។​

​ហេតុការណ៍​ខាងលើ​កើត​ឡើង​វេលា​ម៉ោង​ជាង​១០​យប់ ​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៧ ​បង្ក​ដោយ​រថយន្ត ​បើក​បរ​ដោយ​បុរស​វ័យ​កណ្ដាល​ម្នាក់ មិនទាន់​ស្គាល់​អត្តសញ្ញាណ​ ​ម៉ាក​ CRV ពណ៌​ស​ស្លាក​លេខ​​ ភ្នំពេញ​​ 2X-6958 បើក​ក្នុង​ល្បឿន​លឿន ​បុក​ជា​មួយ​ម៉ូតូ​ម៉ាក MSX ​ពណ៌ខ្មៅ​ជិះ​គ្នា​បី​នាក់ ដោយ​អ្នក​ទាំង​បី​នាក់​រង​របួស​ធ្ងន់​និង​ស្រាល។

ក្រោយ​កើតហេតុ​មួយ​សន្ទុះ​សមត្ថកិច្ច​ក៏​បាន​មកដល់​ទីតាំងហើយ​ក៏បាន​រំដោះ​ជន​បង្ក​ចេញ​ពី​ហ្វូង​មហាជន និ​ង​បាន​យក​រថយន្ត​ទៅ​ទី​ស្នាក់​ការ​ដើម្បី​ចាត់​បន្ត​តាម​នីតិវិធី៕ ​

Image may contain: people sittingImage may contain: 2 people, people standing, car and outdoorImage may contain: one or more people and carImage may contain: one or more people, people standing, car and outdoorNo automatic alt text available.Image may contain: carImage may contain: one or more people, people standing, night, car and outdoor

វីដេអូ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor