
ភ្នំពេញ៖ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ មន្ត្រីនគរបាលម្នាក់ស្រវឹងខ្លាំងពេកទើបចង្កូតម៉ូតូលែងជាប់បណ្ដាលឲ្យរលាត់ដៃជើង និងមុខ ព្រមទាំងលេចនោមដាក់ខោ សន្លប់ស្ដូកស្ដឹងតែម្តង ជិតរោងចក្រគួងហុង ផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ជនរងគ្រោះមានឈ្មោះ យ៉ា វណ្ណី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមន្ត្រីនគរបាល ឋានន្តរសក្ដិ អនុសេនីយ៍ឯក មានអាសយដ្ឋាន ផ្ទះលេខ២៦អឺ១ ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
មុនពេលកើតហេតុ គេបានឃើញបុរសខាងលើមិនដឹងថាចេញពីផឹកស៊ីនៅកន្លែងណានោះទេ គឺបានជិះម៉ូតូម៉ាកស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CM-3419 ធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន និងស្រវឹងទោរទន់ ខណៈមកដល់ចំណុចកើតហេតុ ដោយសារតែស្រវឹងខ្លាំងពេកទប់ដៃចង្កូតលែងជាប់បណ្ដាលឲ្យដួលម៉ូតូរងរបួសរលាត់ដៃជើង និងមុខ លេចនោមដាក់ខោឡើងជោក រួចក៏សន្លប់ស្ដូកស្ដឹងតែម្តង ភ្លាមៗនោះរថយន្តសង្គ្រោះបានមកដល់ដឹកជនរងគ្រោះយកទៅសង្គ្រោះនៅគ្លីនិកឯកជន សុខលាភមេត្រី៕

ផ្តល់សិទ្ធិដោយ៖VD7News.com