រាជធានីភ្នំពេញ៖ នៅក្នុងពិធីសំណេះសំណាលជាភាតរភាពជាមួយនិវត្តជនក្រសួងព័ត៌មានជាង ៣៤០នាក់ នៅទីស្តីការក្រសួងកាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ ឯកឧត្ដមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា វិទ្យុ ABC កម្ពុជា គឺជាវិទ្យុដែលបានជួយការងារសង្គមច្រើនណាស់ហើយត្រូវបានចាត់ទុកបានចូលរួមយ៉ាងសកម្មក្នុងការផ្តល់និងជាប្រភពព័ត៌មាន។
ប៉ុន្តែថ្មីៗនេះវិទ្យុបានប្រព្រឹត្តនូវកំហុសឆ្គងខ្លះនៅពេលដំបូង ដែលចំណុចអាចចាត់ទុកជាកំហុសធម្មតា តែអ្វីដែលជាកំហុសធ្ងន់ធ្ងរនោះ គឺនៅពេលដែលមានការរិះគន់ហើយ ក្នុងនាមជាពិធីករ ពិធីការិនីបែបជាជេរបញ្ជោរឬប្រើប្រាស់អសីលធម៌ទៅមហាជនវិញ ដែលជានេះជាកំហុសវិជ្ជាជីវៈដែលមិនអាចលើកលែងបាន។
យ៉ាងណាមិញឯកឧត្ដមបានបញ្ជាក់ថា ប្រសិនជាមានការសម្របសម្រួលកម្មវិធី ABC 3 ស្ព្រីង អាចនឹងឲ្យដំណើរការឡើងវិញបាន ប៉ុន្តែពិធីករ ពិធីការិនីដែលបានជេរមហាជនគឺមិនអនុញ្ញាតឲ្យមានមុខ ឬសំឡេងក្នុងប្រព័ន្ធផ្សព្វផ្សាយទេ ព្រោះបានជាប់ក្នុងបញ្ជីខ្មៅហើយ ប៉ុន្តែបើពីរបីឆ្នាំក្រោយមកមានការកែខ្លួន ប្រហែលជាអាចយកមកពិចារណា៕
វីដេអូ៖
ផ្តល់សិទ្ធិដោយ៖KQUBE