
សិល្បៈ ៖ លោក សុគន្ធ ថេរ៉ាយុ ជាតារាចម្រៀងម្នាក់មិនដែលកើតមានព័ត៌មានថ្នាំងថ្នាក់ជាមួយអ្នកសិល្បៈរូបណាទេ ហើយរូបលោកក៏តែងមានមិត្តរួមអជីពជាច្រើនកោតសរសើរពីអត្តចរិតរួសរាយគួរឲ្យរាប់អានផងដែរ។ ស្រាប់តែថ្មីនេះមិនដឹងថា លោកកើតមានបញ្ហាអាក់អន់ចិត្តជាមួយអ្នកណាម្នាក់ទេ ដោយលោកបានយករឿងនេះមកសរសេរនៅក្នុងហ៊ុករបស់ខ្លួនថា "មិនបាច់វាយតម្លៃអ្នកណាច្រើនទេ អោយតែខ្លួនឯងល្អទៅបានហើយ" ។
សំណេរបញ្ជាក់ពីការឆ្លើយតបទៅបុគ្គលម្នាក់ដែលបានវាយតម្លៃលោកក្នុងន័យមិនល្អនេះ ទោះជាលោក សុគន្ធ ថេរ៉ាយុ មិនបានបញ្ជាក់ប្រាប់ពីដើមទងនៃរឿងរ៉ាវដែលកើតឡើងចំពោះរូបលោកក្តី ប៉ុន្តែសារក្នុងហ្វេសប៊ុករបស់លោកត្រូវបានអ្នកគាំទ្រ និងមិត្តភ័ក្ដិជាច្រើនបង្ហាញការចាប់អារម្មណ៍ និង Camment សួរនាំ ក៏ដូចជាការជួយឲ្យយោបល់លោករម្ងាប់ចិត្តផងដែរ។
ការចេញសារតបទៅអ្នកវាយប្រហារនេះ Kqube.net ក៏បានទាក់ទងតាមទូរស័ព្ទសុំសម្ភាសបញ្ជាក់បន្ថែមពីលោក សុគន្ធ ថេរ៉ាយ ផងដែរ ប៉ុន្តែលោកកំពុងជាប់រវល់ថត MV ដោយមានអ្នកផ្សេងលើកជំនួសវិញ៕



ផ្តល់សិទ្ធិដោយ៖KQUBE