Sponsor
មិនធ្លាប់​ឮ​ទេ​ !! ម្ដាយ​តាមចាប់​សាហាយ​របស់កូន​ប្រុស​ វាយ​បោចសក់​

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង០៨និង២៥នាទី​យប់​ថ្ងៃទី០៣ មករា ២០១៧ ស្ត្រី​ម្តាយ​ដោយ​ខឹង​កូនប្រុស​ខ្លួន​លួច​មាន​សហាយ ខណៈ​មាន​ប្រពន្ធ​កូន២ទៅហើយនោះ ក៏​ជិះ​ម៉ូតូ​តាមរក​ឃើញ​ពេល​កំពុង​អង្គុយ​សាសង​ជាមួយ​ស្រី​នោះ ក៏​ចុះទៅ​ចាប់​ស្រី​នោះ​វាយ​បោចសក់ ទាត់​ធាក់​ផ្អើល​ពេញ​ស្ថានីយប្រេងឥន្ធនៈ​សូគីម៉ិច ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។

ប្រភពឲ្យដឹងថា កូនប្រុស​គាត់​មាន​ប្រពន្ធ​និង​កូនប្រុស២នាក់​ទៅហើយ បែរជា​ទៅ​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រី​ផ្សេង​ទៅវិញ ។ ទោះបីជា​គាត់​ខំប្រឹង​និយាយ​ណែនាំ​កូនប្រុស​ឱ្យ​ឈប់​ទាក់ទង​ជាមួយ​នារី​នោះ ក៏​កូនប្រុស​គាត់​នៅតែ​មិន​ស្តាប់ ។ ចំណែក​នារី​ជាស​ហាយ​កូនប្រុស ក៏​គាត់​ធ្លាប់បាន​និយាយ​តាម​ទូរស័ព្ទ​ហាមប្រាម​ឱ្យ​ឈប់​ទាក់ទង​គ្នា​ដែរ តែ​ត្រូវ​នាង​មិន​ស្តាប់​ដែរ ។ នៅតែ​លួច​ទាក់ទង​នឹង​ណាត់​ជួបគ្នា​បន្តទៀត រហូតដល់​ម៉ោង​កើតហេតុ​ខាងលើ រូបគាត់​បានឱ្យ​កូនស្រី​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយគ្រឿង​តាមដាន​ឃើញ​អ្នក​ទាំងពីរ បាន​ជិះ​ម៉ូតូ​ជាមួយគ្នា រួចហើយ​ទៅ​អង្គុយ​សាសង​ស្នេហា​នៅ​ទីនោះ ទើប​គាត់​ឱ្យ​កូនស្រី​ឈប់​ម៉ូតូ រួចហើយ​បាន​ដើរទៅ​ចាប់​បោចសក់​ស្រី​នោះ​វាយ​ទាត់​ធាក់​តែម្តង ។

ទោះបីជា​កូនប្រុស​ចាប់​ក្រៀក​ស្រី និង​សន្តិសុខ​ម៉ា​ត​ជួយ​ចាប់ទាញ មិន​ម្តាយ​វាយ​ស្រី​នោះ ក៏​ស្ត្រី​ជា​ម្តាយ​នៅតែ​វាយ​ទាត់​ធាក់​ផ្អើល​គេ​ផ្អើល​ឯង ហើយ​ស្រែក​ឱ្យ​អ្នកធ្វើដំណើរ​មកជួយ​មើល​ផង (នេះ​ជា​ស្រី​ដែល​ទាក់ទង​ប្តី​របស់គេ)។ ចំណែក​ស្ត្រី​រូបនោះ​មិនបាន​និយាយ​អ្វី​ទាំងអស់ គ្រាន់តែ​ប្រាប់ថា បើ​ចង់​សួរ​ទៅ​សួរ​ទៅ​កូនប្រុស​របស់គាត់​ទៅ ។ រីឯ​បុរស​ដែល​ម្តាយ​តាម​ទាន់​នោះ​ក៏​មិន​និយាយស្តី​អ្វី​ដែរ ៕

រូបភាព

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor