Sponsor
ភ្ញាក់ផ្អើល​ ខណៈ​សព​ស្ត្រី​ម្នាក់​ អណ្ដែត​ទឹកមកទើក្រោមស្ពាន ព្រះ​មុន្នីវង្ស​

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង៧និង៣០នាទីយប់​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នេះ មាន​សាកសព​ស្ត្រី​ម្នាក់​ ត្រូវ​បាន​លោក យ៉ិ​ន វុ​ធ ចុះជួយ​ស្រង់​ ដែលអណ្ដែត​ទឹក មក​ទើ​ក្រោម​ស្ពាន​ព្រះមុន្នីវង្ស​ចាស់។

ប្រភពពីសាច់ញាតិ​នៃ​សព បាន​ឲ្យលោក​ចៅសង្កាត់​ថា សព​ឈ្មោះ ប៉ែន គុ​ន្ធា អាយុ៣៣ឆ្នាំ មានកូន​ពីរ ស្រុកកំណើត​នៅ​ពោធិ៍សាត់ បានមក​ជួល​ផ្ទះ​នៅ​ទួល​សង្កែ ធ្វើការ​នៅ​ហាង​បារាំង ។

ប្រភពបានបន្តថា សព​នេះ​ត្រូវបានគេប្រាប់ថា​លោតទឹក​នៅ​ផែ​ថ្ម កាល​វេលា​ម៉ោង១០យប់​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧  សព​ស្ត្រី​រូប​នេះបាន​លែង​ប្ដី​យូរហើយ។  លោក យ៉ិ​ន វុ​ធ បាន​ជួយ ជា​ថវិកា​ខ្លះ​ដល់​គ្រួសារ​សព ដើម្បី​ដឹក​សព​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី នៅ​វត្ត​ទួល​សង្កែ៕

សព

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor