Sponsor
ដាក់​ជណ្ដើរ​ឡើង​ឆក់ខ្សែក​ដល់លើផ្ទះ​ ទាំង​មាន​ឯកសណ្ឋាន​ ជា​សមត្ថកិច្ច​

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង ១២:៣០នាទីយប់ថ្ងៃទី៤មករា២០១៧នេះ នៅ​ចំណុចផ្ទះជនរងគ្រោះ ភូមិព្រែកយាយហិុនទី២ ឃំុឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ដោយមាន​ជនស្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ឈ្មោះសួង វិចិត្រ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុកំពូល ខេត្តកណ្ដាល (ឯកសណ្ឋានបន្លំជាសមត្ថកិច្ច)បានធ្វើ​សកម្មភាព​ដាក់​ជណ្ដើរ​ឡើង​តាម​បង្អួច​ផ្ទះ​ជនរងគ្រោះទៅឆក់យកខ្សែកជនរងគ្រោះដល់លើផ្ទះដែលកំពុងដេក ជនរងគ្រោះ​ឈ្មោះស៊ុំ ចាន់ ធឿន ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិព្រែកយាយហិុទី២ ឃំុឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ មេផ្ទះ។

ប្រភពឲ្យដឹងថា ជនសង្ស័យ​បាន​យក​ លោហៈធាតុព័ណក្រហមប្លាទីន (ខ្សែករទម្ងន់៥ជី៥ហ៊ុន) សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាC125ព៍ណខ្មៅពាក់ផ្លាកលេខកណ្ដាល 1I-1114សេរីឆ្នាំ២០០៨,ពិលជ័រព័ណទឹកក្រូចចំនួន០១,កូនសោដោះម៉ូតូចំនួន០៤ លេខ៨ចំនួន ០១ដេីម,លេខ១០ចំនួន០២ដេីមនិងលេខ១២ចំនួន០១ដេីម,ទូរស័ព្ទអិនចុចពិលព៍ណខ្មៅចំនួន០១គ្រឿង,ជណ្ដើឬស្សីចំនួន០១មាន០៩កាំ។ បន្ទាប់ពី​ធ្វើសកម្មភាព​រួច​ត្រូវ​ម្ចាស់​ផ្ទះ​ដឹងខ្លួន​ទាន់​ស្រែក​ឆោឡោ​ឡើង​ដេញចាប់បានតែម្ដង​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​។

ដាក់​ជណ្ដើរ​ឡើង​ឆក់ខ្សែក​ដល់លើផ្ទះ​ ទាំង​មាន​ឯកសណ្ឋាន​ ជា​សមត្ថកិច្ច​
ដាក់​ជណ្ដើរ​ឡើង​ឆក់ខ្សែក​ដល់លើផ្ទះ​ ទាំង​មាន​ឯកសណ្ឋាន​ ជា​សមត្ថកិច្ច​
ដាក់​ជណ្ដើរ​ឡើង​ឆក់ខ្សែក​ដល់លើផ្ទះ​ ទាំង​មាន​ឯកសណ្ឋាន​ ជា​សមត្ថកិច្ច​

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor