
ខេត្តតាកែវ៖ ស្ត្រីម្នាក់បានចេញពីផ្ទះទៅរកជញ្ជាត់ត្រី ក្បែរបៀដោយក្នុងដៃមានយកទៅជាមួយដូចជា(ឈ្នាង.ចានដែក.កញ្រែងជ័រ) ដើម្បីជញ្ជាត់ត្រី ដែលមានចំងាយពីប្រមាណជា៣៥០មែត្រពីផ្ទះតែជាអកុសល មិនទាន់រកបានត្រីផង គាត់ក៍បានប្រកាច់ស្លាប់នៅក្នុងទឹកស្រែ ដោយសារតែជំងឺប្រចាំកាយ(លើសឈាម)។បង្កឲ្យមានការភ្ញាល់ផ្អើលកើតឡើងទាំងព្រឹក ថ្ងៃទី១២ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៨នឹង៣០នាទី ស្ថិតនៅក្នុងភូមិត្រពាំងវែង ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថាម៉ៅ សៀន ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំខាងលើ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ធ្វើការត្រួតពិនិត្យរួចឃើញថាសពជនរងគ្រោះពិតជាបានស្លាប់ដោយសារជំងឺប្រចាំកាយ(លើសឈាម)ពិតប្រាកដ៍មែន ក៏បានប្រគល់សាកសពយកក្រុមគ្រួសារសែងយកមកផ្ទះធ្វើបុុណ្យតាមប្រពៃណី៕
ដោយ៖ (សុខន)

ផ្តល់សិទ្ធិដោយ៖VD7News.com