
ខាន់ ជេមស៍ បង្ហាញល្បិចចាប់ភស្តុតាងសង្សារក្បត់ចិត្ត ម៉ាអេម ! សិល្បៈ ៖ ស្រីស្អាតមានសង្សារច្រើន ប្រហែលមានច្រើននាពេលបច្ចុប្បន្ននេះ ដូច្នេះហើយនារីម្នាក់នោះក៏មានល្បិចកលច្រើន កុហកសង្សារពីម្នាក់ទៅម្នាក់។បើសិនអ្នកជួបរឿងបែបនេះ គួរទស្សនា MV បទ "ម្នាក់នេះ ឬ ម្នាក់នោះ ? " របស់ ខាន់ ជេមស៍ ព្រោះក្នុងវីដេអូនេះលោកបានបង្ហាញល្បិចដ៏មានប្រសិទ្ធភាពដើម្បីចាប់ភស្តុតាងសង្សារ ដែលចូលចិត្តបោកប្រាស់លោក ទៅមានអ្នកថ្មី។
MV បទចម្រៀង "ម្នាក់នេះ ឬ ម្នាក់នោះ ? ” ដឹកនាំសម្ដែង និងនិពន្ធទំនុកច្រៀង ដោយកញ្ញា ស៊ិន ធារី សម្រួលតន្ត្រីដោយលោក Tonosakiថតដោយលោក អ៊ឹង គីមឌី និង Phea Ice ច្រៀងដោយ ខាន់ ជែមស៍ និងបានចេញលក់នៅក្នុងផលិតកម្ម សានដេ ក្នុង VCD អាល់ប៊ុមទី១៨៣ ថ្ងៃនេះ៕
រូបភាព
រូបភាព
រូបភាពទស្សនាវីដេអូ ៖
ផ្តល់សិទ្ធិដោយ៖KQUBE