
ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១៣និង១០នាទីចំណុចផ្ទះឈ្មោះថៃ សុខុម ភេទស្រីអាយុ៣៥ឆ្នាំ(ពិការខ្វិនជើង)មានទីលំនៅភូមិស្រែអំពិលឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដោយមានបើកល្បែង(លេងបៀ) ខណៈសមត្ថកិច្ចទៅជនល្មើស(រត់គេចខ្លួនបាត់អស់) សល់តែស្ត្រីម្នាក់រត់មិនរួចនឹងគេ ព្រោះពិការជើង, ពេលនោះសមត្ថកិច្ចបានដកហូតវត្ថុតាងបៀ០១ហ៊ូ ប្រាក់១០០០រៀលនិងកំរាលភួយ០១។
យោងតាមសមត្ថកិច្ចអោយដឹងថា នៅ វេលាដូចខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្នបាលឈើទាល ស្រុកកៀនស្វាយ បានចុះបង្រ្កាបល្បែងសុីសង(លេងបៀប៉ក់ឌាំង)នៅចំណុចខាងលើតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ពេលកម្លាំង ចុះទៅដល់អ្នកលេងល្បែងបានរត់គេចខ្លួននៅសល់តែម្ចាស់ផ្ទះ រួមទាំងវត្តុតាងបៀ០១ហ៊ូប្រាក់១០០០រៀលនិងកំរាលភួយ១។

ប៉ុស្តិ៍បានណែនាំ អប់រំ និងធ្វើកិច្ចសន្យាឈ្មោះ ថៃ សុខុមឈប់ផ្ដល់ទីតាំងនិងលេងល្បែងសុីសងលើកទី១៕



ផ្តល់សិទ្ធិដោយ៖VD7News.com