
ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង០១និង៣០នាទីយប់ថ្ងៃទី១៥មករា២០១៧ នេះនៅត្រង់ចំណុចខាងលិចសាលាខេត្តកណ្តាលលើផ្លូវជាតិលេខ២ ភូមិដើមគរ សង្កាត់ដើមមៀនក្រុងតាខ្មៅ បង្កឡើងដោយរថយន្តម៉ាកLEXUS (RX300)ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2K-4625 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ(មិននៅកន្លែងកើតហេតុ)បើកបរក្នុងទិសដៅពីជើងមកត្បូងបានបុកបង្គោលភ្លើង០២ដើម(បង្គោលភ្លើងដែក០១ដើមនិងបង្គោលថ្ម០១ដើម)និងបុកបង្គោលស្លាកយីហោ ង៉ូវ ងួនហេងចំនួន០១ស្លាក និងរានដាក់តាំងឥដ្ឋការ៉ូចំនួន០១ហើយរថយន្តនៅមានល្បឿន ក៍ជ្រុលទៅបុកផ្ទះរបស់លោក តាន់ មួយ ហេង ភេទប្រុស អាយុ
៤៩ឆ្នាំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅបណ្តាលឲ្យម្ចាស់ផ្ទះ រងរបួសស្រាលត្រូវបានបងប្អូនដឹកទៅមន្ទីរពេទ្យដោយខ្លួនឯង។ មធ្យោបាយដែលពាក់ព័ន្ធត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានបណ្តោះអាសន្នដើម្បីបន្តចាត់ការតាមនីតិវិធី។



បណ្តាលរងរបួសស្រាលប្រុសចំនួន០១នាក់។ខូចខាតរថយន្តធ្ងន់០១គ្រឿង ខូចខាតបង្គោលភ្លើង០២ដើម បង្គោលស្លាកយីហោចំនួន០១ស្លាក, រានដាក់តាំងឥដ្ឋការ៉ូចំនួន០១,ខូចខាតទ្ធារមូរ០១ផ្ទាំងប្រវែង១៣ម៉ែត្រនិងខូចខាតសំភារៈមួយចំនួនធំទៀត។ មូលហេតុមកពីអ្នកបើកបររថយន្តបើកលឿននិងខ្វះការប្រុងប្រយ័ត្ន៕

ផ្តល់សិទ្ធិដោយ៖VD7News.com