
ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង០៨និង១៥នាទីយប់ថ្ងៃទី១០មករា២០១៧នេះ នៅចំណុចលូភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយមានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់០១នាក់ប្រុស នៅកន្លែងកើតហេតុ ។
ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ០១គ្រឿង ម៉ាកហុងដា គុបជ្រុងពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ1G-1087បើកបរដោយឈ្មោះគឹម ចាន់ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិដុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គខេត្តកំពង់ស្ពឺ គ្មានមួក គ្មានកញ្ចក់ មុខរបរ កម្មករដែលបើកពីទិសខាងត្បូងទៅទិសខាងជើង លុះមកដល់ចំណុចខាងលើ បានបើកធ្លាក់ផ្លូវចូលប្រឡាយបោកផ្ទប់និងដើមឈើបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង ធ្វើឲ្យក្រុមគ្រួសារប្រពន្ធយំសោកព្រោះបាត់បង់មនុស្សជាទីស្រលាញ់។

ខូចខាតម៉ូតូ០១គ្រឿង សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ផ្តល់សិទ្ធិដោយ៖VD7News.com