បែកធ្លាយតារាបង្ហាញម៉ូតនិងជាអ្នកចំរៀងម្នាក់មិនសូវល្បីឈ្មោះ ថៃ នរពិទូ មានជំនាញចេះកែច្នៃគ្រឿងញៀនដាក់ក្នុងស្រាបៀរ និង ស្រាបាំរាំងឱ្យស្រីៗផឹក ដែលគេចាត់ទុកថាជាថ្នាំសំរើបដើម្បីឱ្យស្រីៗមានអាម្មណ៍ចំណង់ផ្លូវភេទ។ រកឃើញក្នុងប្រត្តិការដែលកម្លាំងនគរបាលខេត្តបាត់ដំបងឆ្មក់ចូលបង្រ្កាបទីតាំង ហាងខារ៉ាអូរខេមួយកន្លែងយីហា ដឺសោន ហ្វាមីលី កាលពីយប់ថ្ងៃី១០ ខែមករា ឆ្នាំ២០១៧។សមត្ថកិច្ចសូមរំពាវនាវដល់នារីៗដែលចូលចិត្តដើរលេងចូលក្លឹបរាំ ក្លឹបខារ៉ាអូខេ សូមឱ្យមានការប្រយ័ត្នចំពោះបញ្ហានេះ៕ វីដេអូពី Sam Vichhika Apsara Net
ទស្សនាវីដេអូ ៖

រឿងដែលកំពុងតែមានការភ្ញាក់ផ្អើល និងមិនគួរឲ្យគួរឲ្យជឿ បន្ទាប់ពីការចុះផ្សាយរបស់គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិក្នុង ករណីបង្ក្រាបករណីចែកចាយគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៦នាក់ និងវត្ថុតាងមួយចំនួនធំ ដែលក្នុងនោះដែរ ក៍មានអតីតតារាសម្តែងដ៏ល្បី ថៃ នរពិទូ ព្រមទាំងភរិយា ដែលមានឈ្មោះថា អោក រតនៈប៉ុណ្ណិកា ទៀតផង។ ខាងក្រោមជាអត្ថបទដែលផ្សាយដោយគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ៖
បាត់ដំបង៖ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង ២៣៖២០នាទី នៅចំណុចខារ៉ាអូខេ ដឹសោន ហ្ចាមីលី (The sound family KTV) ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្ចាយប៉ោ ក្រុងបាត់ដំបង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយក្រុមអន្តគមន៍ប្រឆាំងបទល្មើស និងក្រុមបង្ការ-បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្ក្រាបករណីផ្តល់ទីកន្លែងអោយប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន ១លើក។
លោកវរសេនីយ៍ត្រី ស៊ាន.សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានអោយដឹងថា ក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់
១.ឈ្មោះ ហេង យូសុង ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង
២.ឈ្មោះ ថៃ នរពិទូ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិអូរឫស្សី២ ខណ្ឌប្រាំពីរមករា រាជធានីភ្នំពេញ
៣.ឈ្មោះ ភា ប៊ុនហេង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅក្រុមទី១២ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង
៤.ឈ្មោះ ហាប់ សុវត្ថិ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅក្រុងបាត់ដំបង
៥.ឈ្មោះ អោក រតនៈប៉ុណ្ណិកា ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
និង៦.ឈ្មោះ ហ៊ុន ម៉ាណេ ភេទស្រី អាយុ ២៧ឆ្នាំ ស្នាក់នៅ បណ្តោះអាសន្ន បន្ទប់ជួលភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។
សមត្ថកិច្ចបានធ្វើការដកហូត ថ្នាំញៀនប្រភេទកេតាមីន (Ketamine ខេ) ចំនួន ០៣កូនថង់ ទម្ងន់ ០,៨៨ក្រាម ឧបករណ៍ (ពុម្ភ) សំរាប់កែច្នៃថ្នាំ្ញញៀនអ៊ិចស្តាស៊ីចំនួន ០២ ថ្នាំអំពូល Diazepamចំនួន ០២អំពូល ថ្នាំគ្រាប់ Zepam ចំនួន ១៦បន្ទះ ដែកកេះចំនួន ០៣ គំរបដកកែច្នៃសំរាប់ជក់ថ្នាំ្ញញៀនចំនួន ០១ បំពង់ទុយោប៉ឺតចំនួន ០១ដុំ ថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន ក្រដាសអាលុយមីញ៉ូមចំនួន ០១ដុំ និងសំបកថ្នាំមួយចំនួន។
ករណីនេះ ជនសង្ស័យទាំង ០៦នាក់ សមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕



