Sponsor

​សិល្បៈ​៖ តារា​កំប្លែង​នាយ​ចេក កំពុង​តែ​មាន​ជីវភាព​ក្រីក្រ​លំបាក​ផង​ ពេល​នេះ​ប្រពន្ធ​របស់​គាត់ ត្រូវ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ក្រុង​តាខ្មៅ​ ​មក​មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង ​ស្រាប់​តែ​​គេ​ប្រាប់​ថា​ម្ដាយ​ខ្សោយ​កម្លាំង​ខ្លាំង ​ហើយ​ត្រូវ​យក​មក​សង្គ្រោះ​បន្ទាន់​ទៀត។ តែ​អ្វី​ដែល​កាន់​តែ​ខ្លោច​ផ្សារ​ទៀត​នោះ ​គ្រូពេទ្យ​ប្រាប់​ថា​ ​អ្នក​ទាំងពីរ​ត្រូវ​យក​មក​សង្គ្រោះ​បន្ទាន់​នៅ​ភ្នំពេញ តែ​នាយ​ចេក​សុំ​ត្រឹម​ពេទ្យ​ខេត្ត​ ព្រោះ​តែ​គ្មាន​ប្រាក់​។ ​ ​

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទំព័រ​ហ្វេស​ប៊ុក​របស់​តារា​សម្ដែង អឹម ជីវ៉ា ​​​ បាន​ឲ្យដឹង​នៅ​មុន​នេះ នា​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​មករា ​​ថា​ " តារា​កំប្លែង​នាយ​ចេក ដែល​មាន​ជីវភាព​ក្រីក្រ​លំបាក​ ពេល​នេះ​ប្រពន្ធ​របស់​គាត់​ត្រូវ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ក្រុង​តាខ្មៅ​ ហើយ​គ្រូពេទ្យ​បាន​ប្រាប់​ថា​ ជំងឺ​ប្រពន្ធ​នាយ​ចេក​ធ្ងន់ធ្ងរ អោយ​យក​ទៅ​ព្យាបាល​នៅ​ទី​ក្រុង​ភ្នំពេញ​ តែ​ដោយ​គ្មាន​លុយ​នាយ​ចេក​សុំ​គ្រូពេទ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យជំនះ​ក្រុង​តាខ្មៅ"​​។

​"នាយ​ចេក​បាន​និយាយ​ថា ​ទោះ​បី​ជា​លំបាក​យ៉ាង​ណា​ ក៏​មិន​ដូច​ថ្ងៃ​នេះ​ដែរ ​លេង​ភ្លេង​បាន50$​មក​ដល់​ផ្ទះ​យក​ប្រពន្ធ​មក​ពេទ្យ​ជ័យជំនះ ​ពេទ្យ​ប្រាប់​ត្រូវ​វះ​កាត់​ មិន​ទាន់​បាន​រួច​រាល់​ផង​ ​គេ​ប្រាប់​ថា​ម្ដាយ​ខ្សោយ​កម្លាំង​ខ្លាំង ​ហើយ​យក​មក​ពេទ្យ​ខេត្ត​ទៀត​ មក​ដល់​សង្គ្រោះ​បន្ទាន់​គេ​ប្រាប់​ថា ​​គាត់​បេះ​ដូង​រីក​ លើសឈាម និង​ឈឺ​ក្រពះ ត្រូវ​បញ្ជូន មក​ភ្នំពេញ​ទៀត។ ​

នាយ​ចេក​បន្ត​ថា "ដោយ​​គ្មាន​លទ្ធភាព​ ក៏​សុំ​ពេទ្យ​នៅ​ត្រឹម​ពេទ្យ​ខេត្ត​ ក្រែង​គាត់​បាន​ធូរ​ យក​ទៅ​ផ្ទះ​វិញ​សិន​ចាំ​គិត​បន្ត​ទៀត ហើយ​ក៏​មិន​ដឹង​គិត​យ៉ាង​ណា​ដែរ បើ​គ្មាន​អី​ទីពឹង​សោះ​ មាន​តែ​ដោះ​​ស្រាយ​របស់​របរ​អី​មួយ​ចំនួន​សិន​ចុះ អោយ​តែ​បាន​រស់​ជួប​ជុំ​គ្នា​ក៏​ខ្ញុំ​សប្បាយ​ចិត្ត​ដែរ"៕​

Image may contain: 7 people, people smiling, people standing and outdoorImage may contain: 1 person, standing and outdoor
Image may contain: 1 person, sitting
នៅមន្ទីរពេទ្យ

ផ្តល់សិទ្ធិដោយ៖ KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor