Sponsor

វា​អាច​ជា​រឿង​ដ៏​ហួស​ចិត្ត​មួយ​ក្រោយ​ពី​មិត្ត​រួម​ក្រុម​បង្កើត​កំហុស​គួរ​ឲ្យ​អស់​សំណើច​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​បន្ទាប់​ពី​អ្នក​ចាំ​ទី​សង្គ្រោះ​បាល់​ពិន័យ​១១​ម៉ែត្រ​បាន​យ៉ាង​ល្អ​ទៅ​ហើយ​នោះ​។

ក្នុង​ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ​លំដាប់​ទី​ពីរ​របស់​ប្រទេស​ទួរគី​រវាង​ក្រុម​ Buyuksehir​ Gaziantepspor​ និង​ Goztepe​ បាន​បង្កើត​ជា​រឿងរ៉ាវ​គួរ​ឲ្យ​អស់​សំណើច​និង​ហួស​ចិត្ត​យ៉ាង​ខ្លាំង​ក្រោយ​ពី​ខ្សែ​ការពារ​ Riza​ Efendioglu​ របស់​ក្រុម​ Gaziantepspor​ បាន​លោត​ទៅ​ឱប​អបអរ​ជាមួយ​អ្នក​ចាំ​ទី​របស់​ខ្លួន​បន្ទាប់​ពី​ជួយ​សង្គ្រោះ​បាល់​១១​ម៉ែត្រ​បាន​យ៉ាង​ល្អ​ ប៉ុន្តែ​ការ​អបអរ​នោះ​ក៏​បាន​ប្រែ​ទៅ​ជា​រឿង​អាម៉ាស់​ផង​ដែរ​ព្រោះ​ខណៈ​ពេល​នោះ​បាល់​ក៏​បាន​ធ្លាក់​ចូល​សំណាញ់​ទី​ខ្លួន​ឯង​វិញ​តែ​ម្ដង​ ហើយ​បង្កើន​គ្រាប់​បាល់​ឲ្យ​គូ​ប្រកួត​ទៀត​ផង​។

មិត្ត​អ្នក​អាន​ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម​៖

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor