
តាមរយៈសកម្មភាព និងភាពតស៊ូជំនះឧបសគ្គ របស់នារីពីរនាក់បងប្អូននេះ ធ្វើឲ្យមនុស្សស្រីផ្សេងទៀតមិនតិចនាក់នោះទេ មានមោទនភាពចំពោះខ្លួនគេ ទោះបីអ្នកទាំងនោះមិនមែនជាស្ត្រីទាំងពីរនាក់ ក្នុងវីដេអូខាងក្រោមនេះក៏ដោយ។ ហើយក៏ជាកម្លាំងចិត្តមួយបន្ថែមទៀត សម្រាប់មនុស្សស្រីទូទៅ ដែលកំពុងជួបបញ្ហានានា ដែលអាចធ្វើឲ្យពួកគេមានការតស៊ូ ហើយក៏មានមនុស្សស្រីមួយចំនួនទៀត អាចមានទឹកមាត់ក្នុងការបង្អួតមនុស្សប្រុសថា "ណែ!ការងារប្រុសធ្វើបាន ស្រីក៏អាចធ្វើបានដែរ"។
សកម្មភាពក្នុងវីដេអូ បានបញ្ជាក់យ៉ាងច្បាស់ថា ពួកនាងកំពុងតែដោះប្តូរកង់ក្រោយរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង។ តាមរយៈមតិពីមហាជន ដែលបានចែករំលែកវីដេអូនេះតៗគ្នា បានឲ្យដឹងថា ស្រ្តីទាំងពីរនាក់នេះគឺជាគឺជាជាងតែម្ដង មិនមែនអ្នកដំណើរនោះទេ កន្លែងរបស់ពួកនាងគឺស្ថិតនៅ ខាងត្បូងផ្សារចំការលើ ភូមិថ្នល់បែក ស្រុកចំការលើ ខេត្តកំពង់ចាម នៅមុខវិទ្យាល័យហ៊ុនសែនចំការលើ៕
វីដេអូ៖
ផ្តល់សិទ្ធិដោយ៖KQUBE